km_tn/mat/12/48.md

3.0 KiB

ឃ្លាភ្ជាប់៖

នេះជាផ្នែកបញ្ចប់នៃសាច់រឿង ដែលបានចាប់ផ្តើមនៅជំពូក១២ ខ១ ដែលអ្នកនិពន្ធបានប្រាប់អំពីការកើនឡើងនៃការប្រឆាំងនឹងព័ន្ធកចិ្ចរបស់ព្រះយេស៊ូ។

មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ

ព័ត៌មានលម្អិតនៃសារដែលមនុស្សបានប្រាប់ព្រះយេស៊ូត្រូវបានគេយល់ ហើយមិនត្រូវនិយាយម្តងទៀតនៅទីនេះទេ។ "បានប្រាប់ព្រះយេស៊ូថា ម្ដាយនិងបងប្អូនរបស់ព្រះអង្គចង់និយាយជាមួយព្រះអង្គ"

តើ​នរណា​ជា​ម្ដាយ​ខ្ញុំ ហើយនរណា​ជា​បង​ប្អូន​ខ្ញុំ?

ព្រះយេស៊ូប្រើសំណួរទាំងនេះ ដើម្បីបង្រៀនប្រជាជន។ "ខ្ញុំនឹងប្រាប់អ្នកដែលពិតជាម្ដាយ និងបងប្អូនរបស់ខ្ញុំ"

មើល

"មើលទៅ" បន្ថែមការសង្កត់ធ្ងន់ទៅលើអ្វី ដែលព្រះយេស៊ូមានបន្ទូលបន្ទាប់។

អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង​ប្អូន​របស់​ខ្ញុំ

នេះជាពាក្យប្រៀបធៀបមានន័យថា សិស្សរបស់ព្រះយេស៊ូជាកម្មសិទ្ធិរបស់ក្រុមគ្រួសារខាងវិញ្ញាណរបស់ព្រះយេស៊ូ។ សំខាន់ជាងកម្មសិទ្ធិរបស់ក្រុមគ្រួសារខាងសាច់ឈាមរបស់ព្រះអង្គ។

​អ្នក​ណា

«មនុស្សគ្រប់គ្នា»

ព្រះបិតា

ជាងារដ៏សំខាន់ចំពោះព្រះជាម្ចាស់។

អ្នក​នោះ​ហើយគឺ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ

ជាពាក្យប្រៀបធៀប ដែលអ្នកស្តាប់បង្គាប់ព្រះអង្គ ជាកម្មសិទ្ធិរបស់ក្រុមគ្រួសារខាងវិញ្ញាណរបស់ព្រះយេស៊ូ។ សំខាន់ជាងកម្មសិទ្ធិរបស់ក្រុមគ្រួសារខាងសាច់ឈាមរបស់ព្រះអង្គ។