km_tn/mat/12/43.md

3.8 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដបន្ទោសពួកអាចារ្យ និងពួកផារីស៊ី។

ពេល​វិញ្ញាណ​អាក្រក់...មនុស្សនៅ​ជំនាន់​នេះ​អាក្រក់ណាស់

ព្រះយេស៊ូបានលើកការប្រៀបធៀបមួយ ដើម្បីព្រមានប្រជាជនអំពីគ្រោះថ្នាក់ ដែលមកពីការមិនជឿព្រះអង្គ។

កន្លែង​ហួតហែង

"កន្លែងស្ងួត" ឬ "កន្លែងដែលគ្មានមនុស្សរស់នៅ"

​វារក​ពុំ​ឃើញ​ទេ

នៅទីនេះ "វា" សំដៅទៅលើការសម្រាក។

បន្ទាប់មក វា​មុខ​ជា​និយាយ​ថា អញនឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក

អាចត្រូវបានបកប្រែជាសេចក្តីទាំងនេះជាជាងការដកស្រង់។ "ដូច្នេះវិញ្ញាណអាក្រក់សម្រេចចិត្តវិលត្រឡប់ទៅផ្ទះ ដែលវាបានមក"

​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក

ជាពាក្យប្រៀបធៀបសម្រាប់មនុស្ស ដែលវិញ្ញាណអាក្រក់រស់នៅ។ "ទៅកន្លែងដែលខ្ញុំចាកចេញ"

វាឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុបតែង​យ៉ាងល្អនោះ

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "វិញ្ញាណអាក្រក់បានរកឃើញថា មាននរណាម្នាក់បានបោសផ្ទះយ៉ាងស្អាត ហើយដាក់អ្វីៗនៅក្នុងផ្ទះដែលជាកម្មសិទ្ធិរបស់វា"

​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុបតែង​យ៉ាងល្អនោះ

ជាថ្មីម្តងទៀត“ ផ្ទះ” ជាការប្រៀបធៀបសម្រាប់មនុស្សដែលវិញ្ញាណអាក្រក់រស់នៅ។ នៅទីនេះ "បោសនិងរៀបចំឲ្យមានសណ្តាប់ធ្នាប់" បង្ហាញថាគ្មាននរណាម្នាក់រស់នៅក្នុងផ្ទះទេ។ ព្រះយេស៊ូមានន័យថា នៅពេលវិញ្ញាណមិនល្អចាកចេញពីមនុស្សម្នាក់នោះ បុគ្គលនោះត្រូវតែអញ្ជើញព្រះវិញ្ញាណដ៏វិសុទ្ធមកគង់នៅក្នុងគាត់ ឬបើមិនដូច្នោះទេវិញ្ញាណអាក្រក់នឹងត្រឡប់មកវិញ។

មនុស្សនៅ​ជំនាន់​នេះ​អាក្រក់ណាស់

មានន័យថា ប្រសិនបើមនុស្សជំនាន់ព្រះយេស៊ូមិនជឿលើព្រះអង្គ ហើយមិនចង់ក្លាយជាសិស្សរបស់ព្រះអង្គ ពួកគេនឹងស្ថិតក្នុងស្ថានភាពអាក្រក់ជាងពួកគេមុនទៅទៀត។