km_tn/mat/12/42.md

3.5 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដបន្ទោសពួកអាចារ្យ និងពួកផារីស៊ី។

មហា​ក្សត្រី​ស្រុក​ខាង​ត្បូង

សំដៅទៅលើម្ចាស់ក្សត្រីសេបា។ សេបាជាទឹកដីខាងត្បូងនៃប្រទេសអ៊ីស្រាអែល។

នឹង​ក្រោក​ឡើង​នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ជា​មួយ​មនុស្ស​ជំនាន់​នេះ

«នឹងក្រោកឈរឡើងនៅថ្ងៃជំនុំជម្រះ ហើយចោទប្រកាន់មនុស្សជំនាន់នេះ»។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅជំពូក១២ ខ៤១ ។

​មនុស្ស​ជំនាន់​នេះ

មានន័យថា ប្រជាជនដែលរស់នៅក្នុងអំឡុងពេលដែលព្រះយេស៊ូកំពុងប្រកាសដំណឹងល្អ។

ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង

ពិតជាព្រះជាម្ចាស់ ដែលថ្កោលទោសជំនាន់របស់ព្រះយេស៊ូ។ "ហើយព្រះជាម្ចាស់នឹងស្តាប់ប្រជាជននៅនីនីវេ ហើយថ្កោលទោសជំនាន់នេះ" ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក១២ ខ៤១ ។

ព្រះនាង​បាន​យាង​មក​ពី​ទីដាច់ស្រយាលនៃផែនដី

នៅទីនេះ“ ​ទីដាច់ស្រយាលនៃផែនដី” គឺជាសំនួនវោហារដែលមានន័យថា“ ឆ្ងាយ” ។ "នាងមកពីឆ្ងាយណាស់"

ព្រះនាង​បាន​យាង​មក

សេចក្តីថ្លែងការណ៍នេះពន្យល់ពីមូលហេតុ ដែលមហាក្សត្រីយ៍នៅខាងត្បូងនឹងថ្កោលទោសជំនាន់របស់ព្រះយេស៊ូ។ "ដោយព្រោះព្រះនាងបានយាងមក"

រីឯ​នៅ​ទី​នេះ​

"ហើយមើលទៅ។ " បន្ថែមការសង្កត់ធ្ងន់ទៅលើអ្វីដែលព្រះយេស៊ូមានបន្ទូលបន្ទាប់។

មាន​ម្នាក់​ប្រសើរ​ជាង​

"នរណាម្នាក់សំខាន់ជាង"

ម្នាក់

ព្រះយេស៊ូកំពុងនិយាយអំពីខ្លួនព្រះអង្គ។

ជាង​ព្រះបាទ​សាឡូម៉ូន​ទៅ​ទៀត

អ្នកអាចធ្វើឲ្យព្រះបន្ទូលរបសព្រះយេស៊ូមានន័យច្បាស់។ "ជាងព្រះបាទសាឡូម៉ូននៅទីនេះ ប៉ុន្តែអ្នកមិនស្តាប់។ ដូច្នេះហើយ ព្រះជាម្ចាស់នឹងថ្កោលទោសអ្នក"