km_tn/mat/12/38.md

4.2 KiB

ឃ្លាភ្ជាប់៖

ការសន្ទនានៅក្នុងខទាំងនេះកើតឡើងភ្លាមៗ បន្ទាប់ពីព្រះយេស៊ូបានឆ្លើយតប នឹងការចោទប្រកាន់របស់ពួកផារីស៊ីថា ព្រះអង្គបានប្រោសបុរសម្នាក់ដោយអំណាចរបស់សាតាំង។

ព័ត៌មានទូទៅ៖

នៅក្នុងខ៣៩ ព្រះយេស៊ូចាប់ផ្តើមបន្ទោសពួកអាចារ្យ និងពួកផារីស៊ី។

ចង់

"ចង់បាន"

ឃើញ​ទី​សម្គាល់​អស្ចារ្យ​មួយ​ពីលោកគ្រូ

អ្នកអាចបញ្ជាក់ច្បាស់ពីមូលហេតុ ដែលពួកគេចង់ឃើញទីសម្គាល់អស្ចារ្យ។ "ដើម្បីមើលឃើញទីសម្គាល់អស្ចារ្យពីអ្នក ដែលបង្ហាញថាអ្វីដែលអ្នកនិយាយគឺជាការពិត"

មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​មានចិត្តក្បត់ទៀត គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​អស្ចារ្យ...ប្រទាន​ទី​សម្គាល់​ណា​ផ្សេងទៀត

ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់មនុស្សជំនាន់បច្ចុប្បន្នរបស់ទ្រង់។ "អ្នកជាមនុស្សជំនាន់អាក្រក់ និងផិតក្បត់ដែលទាមទារទី​សម្គាល់​អស្ចារ្យពីខ្ញុំ ... ផ្តល់ឲ្យអ្នក"

មនុស្ស​ជំនាន់​នេះមានចិត្តក្បត់ទៀត

នៅទីនេះ "ចិត្តក្បត់" គឺជាពាក្យប្រៀបធៀបសម្រាប់មនុស្ស ដែលមិនស្មោះត្រង់នឹងព្រះអង្គ។ "ជំនាន់មិនស្មោះត្រង់" ឬ "ជំនាន់ដែលគ្មានព្រះជាម្ចាស់"

ចង់​តែ​ឃើញ​ទី​សម្គាល់​អស្ចារ្យ

ការស្នើសុំនេះ ធ្វើឲ្យព្រះយេស៊ូខឹងដោយសារមេដឹកនាំសាសនាមានអាកប្បកិរិយាសង្ស័យ ចំពោះព្រះយេស៊ូ។ ព្រះអង្គបានធ្វើការអស្ចារ្យជាច្រើនរួចហើយ ប៉ុន្តែពួកគេនៅតែមិនជឿព្រះអង្គ។

ព្រះជាម្ចាស់​នឹងមិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេងទៀត

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ព្រះជាម្ចាស់នឹងមិនផ្តល់​ទី​សម្គាល់​ទេ"

ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី​យ៉ូណាស​ឡើយ

"លើកលែងតែទីសម្គាល់ដូចគ្ នាដែលព្រះអង្គបានប្រទានដល់ព្យាការីយ៉ូណាស"

បី​ថ្ងៃ​បី​យប់​

នៅទីនេះ“ ថ្ងៃ” និង“ យប់” មានន័យថា រយៈពេលពេញ ២៤ ម៉ោង។ "បីថ្ងៃពេញលេញ"

បុត្រ​មនុស្ស

ព្រះយេស៊ូកំពុងនិយាយអំពីខ្លួនព្រះអង្គ។

​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី

មានន័យថា នៅក្នុងផ្នូរនៃរូបកាយ។