km_tn/mat/12/33.md

5.2 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដឆ្លើយតបនឹងពួកផារីស៊ី។

ដាំដើមឈើ​ល្អ ផ្លែ​ក៏​ល្អដែរ តែ​បើដាំ​ដើមឈើ​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា

អាចមានន័យថា ១) "បើអ្នកធ្វើដើមឈើល្អផ្លែរបស់ វានឹងល្អហើយ បើអ្នកធ្វើឲ្យដើមឈើអាក្រក់ ផ្លែឈើរបស់វាមិនល្អ" ឬ ២) "ប្រសិនបើអ្នកចាត់ទុកដើមឈើល្អ ដោយសារតែផលផ្លែវាល្អ ហើយបើអ្នកចាត់ទុកថាដើមឈើអាក្រក់ វានឹងបណ្តាលមកពីផ្លែឈើរបស់វាមិនល្អ” ។ នេះជាសុភាសិត។ មនុស្សត្រូវអនុវត្តសេចក្តីពិតរបស់វា ដើម្បីពួកគេដឹងថាមនុស្សម្នាក់ល្អ ឬអាក្រក់។

​ល្អ...អាក្រក់​

"មានសុខភាពល្អ ... មានជំងឺ"

ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ “ មនុស្សដឹងថាដើមឈើល្អ ឬអាក្រក់ដោយមើលផ្លែឈើរបស់វា”

ពួកពូជ​ពស់​វែក​អើយ

នៅទីនេះ "ពួកពូជ" មានន័យថា "មានចរិតលក្ខណៈ" ។ ពស់វែក គឺជាពស់ពិសដែលមានគ្រោះថ្នាក់ និងតំណាងឲ្យអំពើអាក្រក់។ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លាស្រដៀងគ្នានៅក្នុងជំពូក៣ ខ៧ ។

អ្នក​រាល់​គ្នា...អ្នក

ពាក្យទាំងនេះ គឺពហុវចនៈ ហើយសំដៅទៅលើពួកផារីស៊ី។

តើអាចឲ្យអ្នកនិយាយ​សេចក្ដី​ល្អៗបានយ៉ាង​ដូច​ម្ដេច​ទៅ?

ព្រះយេស៊ូប្រើសំណួរនេះ ស្ដីបន្ទោសពួកផារីស៊ី។ "អ្នកមិនអាចនិយាយរឿងល្អៗ " រឺ "អ្នកអាចនិយាយតែរឿងអាក្រក់"

ដ្បិត​មាត់​របស់​មនុស្ស​តែង​និយាយ​នូវ​សេចក្ដី​ណា ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន

ត្រង់នេះ“​មាត់​របស់​មនុស្ស​តែង​និយាយ​នូវ​សេចក្ដី​ណា ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន” សំដៅទៅលើគំនិតក្នុងចិត្តរបស់មនុស្សម្នាក់។ "មាត់" តំណាងឲ្យមនុស្សម្នាក់នៅទីនេះ។ "អ្វីដែលមនុស្សម្នាក់និយាយដោយមាត់របស់គាត់បង្ហាញពីអ្វីដែលនៅក្នុងគំនិតរបស់គាត់"

មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ចេញពីចិត្តរបស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​ចិត្តគេមាន​សុទ្ធ​តែ​គំនិត​អាក្រក់​។

ព្រះយេស៊ូមានបន្ទូលអំពី“ ចិត្ត” ដូចជាធុង ដែលមនុស្សម្នាក់បំពេញដោយរបស់ល្អ ឬអាក្រក់។ នេះជាពាក្យប្រៀបធៀបដែលមានន័យថា អ្វីដែលមនុស្សម្នាក់និយាយបង្ហាញថា មនុស្សនោះជាមនុស្សបែបណា។ បើអ្នកចង់រក្សាទុករូបភាពនេះ សូមមើលយូឌីប៊ី ។ អ្នកក៏អាចបកប្រែន័យព្យញ្ជនៈផងដែរ។ "បុរសម្នាក់ដែលជាមនុស្សល្អពិតជានិយាយល្អ ហើយមនុស្សអាក្រក់ ពិតជានិយាយអាក្រក់"