km_tn/mat/12/28.md

4.8 KiB

ឃ្លាភ្ជាប់់៖

ព្រះយេស៊ូបន្ដឆ្លើយតបនឹងពួកផារីស៊ី។

ប៉ុន្តែ បើ​ខ្ញុំ

នៅទីនេះ "បើ" មិនមានន័យថា ព្រះយេស៊ូកំពុងតែសួរពីរបៀបដែលគាត់ដេញអារក្ស។ នៅទីនេះ ព្រះយេស៊ូប្រើពាក្យដោយណែនាំដោយការបកស្រាយនូវសេចក្តីពិត។ "ប៉ុន្តែដោយសារតែខ្ញុំ"

នោះបាន​សេចក្ដី​ថា ព្រះរាជ្យ​របស់​ព្រះអង្គ​បានមក​ដល់​អ្នក​រាល់​គ្នា​ហើយ

ពេលនោះព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកដល់ ក្នុងចំណោមអ្នករាល់គ្នាហើយ។ នៅទីនេះ«ព្រះរាជ្យ»សំដៅលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងនាមជាស្ដេច។ "នេះមានន័យថា ព្រះអង្គកំពុងបង្កើតការគ្រប់គ្រងរបស់ទ្រង់ក្នុងចំណោមអ្នករាល់គ្នា"

បានមក​ដល់​អ្នក​រាល់​គ្នា

នៅទីនេះ "អ្នក" គឺជាពហុវចនៈ ហើយសំដៅទៅលើប្រជាជនអ៊ីស្រាអែល។

តើមាន​នរណា​ចូល​ទៅ​ក្នុង​ផ្ទះ​...​ទ្រព្យ​សម្បត្តិ​របស់​គាត់

ព្រះយេស៊ូប្រើរឿងប្រៀបប្រដូច ដើម្បីបន្ដឆ្លើយតបនឹងពួកផារីស៊ី។ ព្រះយេស៊ូមានន័យថា ទ្រង់អាចបណ្តេញអារក្សចេញបាន ពីព្រោះព្រះអង្គមានអំណាចជាងអារក្សសាតាំង។

តើមាន​នរណា​ចូល​ទៅ​ក្នុង​...ដោយមិនចងមនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន?

ព្រះយេស៊ូប្រើសំណួរមួយ ដើម្បីបង្រៀនពួកផារីស៊ី និងពួកបណ្តាជន។ "គ្មាននរណាម្នាក់អាចចូលបានទេ ... ដោយមិនចាំបាច់ចងមនុស្សខ្លាំងពូកែជាមុន" ឬ "ប្រសិនបើមនុស្សម្នាក់ចង់ចូល ... គាត់ត្រូវតែចងមនុស្សខ្លាំងពូកែជាមុនសិន"

ដោយមិនចងមនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន

"ដោយមិនបានគ្រប់គ្រងមនុស្សខ្លាំងពូកែជាមុន"

នោះគាត់នឹងរឹប​អូស​យក​ទ្រព្យ​សម្បត្តិ​

"គាត់អាចលួច" ឬ "បន្ទាប់មកគាត់នឹងអាចលួច"

អ្នក​ណា​មិន​នៅខាង​ខ្ញុំ

"អ្នកណាមិនគាំទ្រខ្ញុំ" ឬ "អ្នកណាមិនធ្វើការជាមួយខ្ញុំ"

​ប្រឆាំង​នឹង​ខ្ញុំ

"ប្រឆាំងនឹងខ្ញុំ" ឬ "ធ្វើការប្រឆាំងនឹងខ្ញុំ"

​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កំចាត់កំចាយហើយ

ព្រះយេស៊ូកំពុងប្រើពាក្យប្រៀបធៀប ដែលសំដៅទៅលើមនុស្សម្នាក់ ប្រមូលហ្វូងចៀមទៅគង្វាល ឬធ្វើឲ្យពួកគេខ្ចាត់ខ្ចាយឆ្ងាយពីគង្វាល។ ព្រះយេស៊ូមានន័យថា មនុស្សម្នាក់កំពុងជួយធ្វើឲ្យមនុស្សក្លាយទៅជាសិស្សរបស់ព្រះយេស៊ូ ឬគាត់កំពុងធ្វើឲ្យមនុស្សបដិសេធព្រះយេស៊ូ។