km_tn/mat/12/09.md

3.6 KiB

ព័ត៌មានទូទៅ៖

នៅទីនេះ ឈុតនេះផ្លាស់ប្តូរទៅពេលក្រោយ ពេលពួកផារីស៊ីរិះគន់ព្រះយេស៊ូ ព្រោះការប្រោសបុរសម្នាក់នៅថ្ងៃ​សប្ប័ទ។

បន្ទាប់មក ព្រះយេស៊ូ​ចាក​ចេញ​ពី​ទី​នោះ

"ព្រះយេស៊ូចាកចេញពីចម្ការ" ឬ "បន្ទាប់មកព្រះយេស៊ូក៏ចាកចេញទៅ"

សាលា​ប្រជុំ​​របស់ពួក​គេ

"សាលាប្រជុំ។ " នៅទីនេះ "របស់ពួកគេ" សំដៅទៅលើជនជាតិយូដាជាទូទៅ មិនត្រឹមតែពីពួកផារីស៊ីពីផ្នែកមុនប៉ុណ្ណោះទេ។

មើល!

ពាក្យថា“ មើល” ដាស់តឿនយើងឲ្យស្គាល់មនុស្សថ្មីនៅក្នុងរឿង។ ភាសារបស់អ្នកអាចមានវិធីធ្វើបែបនេះ។

បុរស​ស្វិត​ដៃ​ម្នាក់

"បុរសដែលមានដៃខ្វិន" ឬ "បុរសមានដៃពិការ"

ពួកផារីស៊ីគេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើយើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជានៅ​ថ្ងៃ​សប្ប័ទបាន​ដែរឬ​ទេ?» គេ​សួរដូច្នេះ​ ក្នុង​​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គថាបានប្រព្រឹត្តអំពើបាប។

ពួកផារីស៊ីចង់ចោទប្រកាន់ព្រះយេស៊ូថា បានធ្វើបាប ដូច្នេះពួកគេបានសួរព្រះអង្គថា៖ តើវាត្រឹមត្រូវដែលអាចប្រោសនៅថ្ងៃសប្ប័ទបានទេ?

តើយើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជានៅ​ថ្ងៃ​សប្ប័ទបាន​ដែរឬ​ទេ?

"យោងទៅតាមក្រឹត្យវិន័យលោកម៉ូសេ តើមនុស្សម្នាក់អាចប្រោសមនុស្សម្នាក់ទៀតនៅថ្ងៃ​សប្ប័ទបានទេ?"

គេ​សួរដូច្នេះ​ ក្នុង​​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គថាបានប្រព្រឹត្តអំពើបាប

ពួកគេមិនគ្រាន់តែចង់ចោទប្រកាន់ព្រះយេស៊ូ នៅចំពោះមុខប្រជាជនប៉ុណ្ណោះទេ។ ពួកផារិស៊ីចង់ឲ្យ ព្រះយេស៊ូឆ្លើយនូវអ្វី ដែលផ្ទុយនឹងក្រិត្យវិន័យរបស់លោកម៉ូសេ ដូច្នេះពួកគេអាចនាំព្រះអង្គទៅរកចៅក្រម ហើយចោទប្រកាន់ព្រះអង្គពីបទរំលោភច្បាប់។