km_tn/mat/11/20.md

6.6 KiB

ព័ត៌មានទូទៅ៖

ព្រះយេស៊ូចាប់ផ្ដើមស្ដីបន្ទោសប្រជាជននៅទីក្រុងជាកន្លែង ដែលព្រះអង្គបានធ្វើការអស្ចារ្យនៅទីនោះពីមុន។

​ស្ដី​បន្ទោស​​ដល់ក្រុង​នានា

នៅទីនេះ "ទីក្រុង" សំដៅទៅលើប្រជាជនដែលរស់នៅទីនោះ។ "ស្តីបន្ទោសប្រជាជននៅតាមទីក្រុង"

ក្រុង​នានា

"ទីប្រជុំជន"

ដែលបាន​ឃើញ​ព្រះអង្គ​សម្តែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុងនោះ

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ជាកន្លែងដែលព្រះអង្គបានធ្វើអស្ចារ្យជាច្រើន"

ការ​អស្ចារ្យ​ផ្សេងៗ​

“ ការអស្ចារ្យ” ឬ“ ការធ្វើឫទ្ធិអំណាច” ឬ“ អព្ភូតហេតុ”

អ្នក​ត្រូវ​វេទនា​ជា​ពុំខាន ​ក្រុង​ខូរ៉ាស៊ីន​អើយ! ។ អ្នក​ក៏​ត្រូវ​វេទនា​ដែរ ​ក្រុង​បេតសៃដា​អើយ!

ព្រះយេស៊ូមានព្រះបន្ទូល ដូចជាប្រជាជននៅក្រុង​ខូរ៉ាស៊ីន និងបេតសៃដានៅទីនោះកំពុងស្តាប់ព្រះអង្គ ប៉ុន្តែពួកគេមិនបានស្តាប់ទេ។

អ្នក​ត្រូវ​វេទនា​ជា​ពុំខាន

"គួរឲ្យភ័យខ្លាចណាស់សម្រាប់អ្នក!" នៅទីនេះ "អ្នក" គឺឯកវចនៈ ហើយសំដៅទៅលើទីក្រុង។ ប្រសិនបើវាជាការធម្មតាទេក្នុងការយោងទៅប្រជាជនជំនួសឲ្យទីក្រុងអ្នកអាចបកប្រែជាមួយពហុវចនៈ "អ្នក" ។

​ក្រុង​ខូរ៉ាស៊ីន​...​ក្រុង​បេតសៃដា...​ក្រុង​ទីរ៉ូស...​ក្រុង​ស៊ីដូន

ឈ្មោះនៃទីក្រុងទាំងនេះត្រូវបានប្រើជាការបញ្ជាក់សម្រាប់ប្រជាជន ដែលរស់នៅក្នុងទីក្រុងទាំងនេះ។

ប្រសិន​បើ​មានការ​អស្ចារ្យ...ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​

ព្រះយេស៊ូកំពុងពិពណ៌នាអំពីស្ថានភាពសម្មតិកម្ម ដែលអាចកើតឡើងកាលពីអតីតកាល ប៉ុន្តែមិនបានកើតឡើងទេ។

ប្រសិន​បើ​មានការ​អស្ចារ្យនៅ​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន ដូច​ដែលអ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "បើខ្ញុំបានធ្វើកិច្ចការដ៏អស្ចារ្យក្នុងចំណោមប្រជាជននៅក្រុងទីរ៉ូស និងស៊ីដូនដែលខ្ញុំបានធ្វើក្នុងចំណោមអ្នករាល់គ្នា"

ដូច​ដែលអ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ...​ជាង​អ្នក​រាល់​គ្នា

នៅទីនេះ "អ្នក" ជាពហុវចនៈហើយសំដៅទៅលើវ និងបេតសៃដា។ ប្រសិនបើភាសារបស់អ្នកមានលក្ខណៈសាមញ្ញជាងនេះអ្នកអាចប្រើ“ អ្នក” សំដៅទៅលើទីក្រុងទាំងពីរ រឺពហុវចនៈ“ អ្នក” សំដៅទៅលើប្រជាជននៃទីក្រុង។

ម៉្លេះ​​ក្រុង​ទាំង​នោះ​កែ​ប្រែ​ចិត្ត​

សព្វនាម "ក្រុងនោះ" សំដៅទៅលើប្រជាជននៅក្រុងទីរ៉ូស និងក្រុងស៊ីដូន។

​កែ​ប្រែ​ចិត្ត

"បង្ហាញថា​ ពួកគេមានការសោកស្តាយចំពោះអំពើបាបរបស់ពួកគេ"

នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា

នៅទីនេះ "ក្រុងទីរ៉ូស និងក្រុងស៊ីដូន" សំដៅទៅលើប្រជាជនដែលរស់នៅទីនោះ។ «ព្រះនឹងបង្ហាញសេចក្ដីមេត្ដាករុណាដល់ប្រជាជននៅក្រុងទីរ៉ូស និងស៊ីដូននៅថ្ងៃជំនុំជម្រះជាជាងអ្នក» ឬ«ព្រះអង្គនឹងដាក់ទោសអ្នកធ្ងន់ធ្ងរយ៉ាងណានៅថ្ងៃជំនុំជម្រះ ជាងអ្នកក្រុងទីរ៉ុស និងក្រុងស៊ីដូន»។

ជាង​អ្នក​រាល់​គ្នា

ព័ត៌មានបង្កប់ន័យអាចបញ្ជាក់យ៉ាងច្បាស់។ "ជាងអ្នកព្រោះអ្នកមិនបានប្រែចិត្ត ហើយជឿខ្ញុំ ទោះបីអ្នកបានឃើញខ្ញុំធ្វើការអស្ចារ្យក៏ដោយ"