km_tn/mat/11/11.md

4.7 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដនិយាយទៅកាន់ហ្វូងមនុស្សអំពីលោកយ៉ូហានបាទិស្ត។

ខ្ញុំ​សុំ​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ដឹង​ប្រាកដថា

"ខ្ញុំប្រាប់អ្នកពីការពិត" ។ ឃ្លានេះបន្ថែមការសង្កត់ធ្ងន់ទៅលើអ្វី ដែលព្រះយេស៊ូមានបន្ទូលបន្ទាប់។

ក្នុងចំណោម​មនុស្ស​ដែល​កើត​ចេញពីផ្ទៃម្តាយមក

នេះជាមធ្យោបាយមួយ សំដៅទៅលើមនុស្សទាំងអស់។ "ក្នុងចំណោមមនុស្សទាំងអស់ ដែលធ្លាប់រស់នៅ"

គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហានបាទីស្ទនោះ​ឡើយ

អាចបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ "លោកយ៉ូហានបាទិស្ត គឺអស្ចារ្យបំផុត" ឬ "លោកយ៉ូហានបាទិស្តគឺសំខាន់បំផុត"

តែអ្នក​ណា​មានឋានៈតូច​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ

នៅទីនេះ«ស្ថាន​បរមសុខ»សំដៅលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងនាមជាស្ដេច។ ឃ្លាថា“ ស្ថាន​បរមសុខ ” ត្រូវបានប្រើតែនៅក្នុងកណ្ឌគម្ពីរម៉ាថាយប៉ុណ្ណោះ។ បើអាចធ្វើបានសូមព្យាយាមរក្សា“ ស្ថាន​បរមសុខ ” នៅក្នុងការបកប្រែរបស់អ្នក។ "មនុស្សដែលតូចជាងគេក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៃស្ថាន​បរមសុខ "

​ប្រសើរ​លើស​លោក​យ៉ូហាន

"សំខាន់ជាងលោកយ៉ូហានទៅទៀត"

ចាប់តាំង​ពី​ជំនាន់​លោក​យ៉ូហានបាទិស្ត

«តាំងពីពេលលោកយ៉ូហានចាប់ផ្ដើមផ្សព្វផ្សាយសាររបស់គាត់»

ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​បាន​រង​នូវ​អំពើ​ឃោរឃៅ ហើយ​មនុស្សដែលប្រព្រឹត្តអំពើ​ឃោរឃៅនោះ ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​​យក​ព្រះរាជ្យ​

មានការបកស្រាយផ្សេងៗគ្នានៃខគម្ពីរនេះ។ យូអិលប៊ីនិងយូឌីប៊ីសន្មតថា មានន័យថាមនុស្សខ្លះចង់ប្រើរាជាណាចក្ររបស់ព្រះជាម្ចាស់សម្រាប់គោលបំណងអាត្មានិយមរបស់ពួកគេ ហើយពួកគេមានឆន្ទៈប្រើកម្លាំងប្រឆាំងនឹងមនុស្សដទៃទៀត ដើម្បីសម្រេចកិច្ចការនេះ។ កំណែផ្សេងទៀតសន្មតថា ជាការបកស្រាយវិជ្ជមាន ដែលការអំពាវនាវឲ្យចូលទៅក្នុងព្រះរាជ្យឲ្យក្លាយជារឿងបន្ទាន់ណាស់ ដែលមនុស្សត្រូវតែធ្វើសកម្មភាពតាមរបៀបហួសហេតុ ដើម្បីឆ្លើយតបការហៅនោះ ហើយដើម្បីទប់ទល់នឹងការល្បួងឲ្យធ្វើបាបថែមទៀត។ ការបកស្រាយទីបីគឺថា មនុស្សឃោរឃៅកំពុងធ្វើបាបប្រជារស្រ្តរបស់ព្រះអង្គ ហើយព្យាយាមបញ្ឈប់ព្រះជាម្ចាស់ឲ្យលែងគ្រប់គ្រង។