km_tn/mat/11/09.md

3.0 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដនិយាយទៅកាន់ហ្វូងមនុស្សអំពីលោកយ៉ូហានបាទិស្ត។

ព័ត៌មានទូទៅ៖

នៅក្នុងខ១០ ព្រះយេស៊ូដកស្រង់ពីព្យាការីម៉ាឡាគី ដោយបង្ហាញថាជីវិត និងការបម្រើរបស់លោកយ៉ូហានបាទិស្តបានសម្រេចតាមពាក្យទំនាយ។

ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅក្រៅ​ រក​មើល​ព្យាការី​ម្នាក់​ឬ?

ព្រះយេស៊ូប្រើសំណួរមួយ ធ្វើឲ្យមនុស្សគិតអំពីថា តើលោកយ៉ូហានបាទិស្តជាមនុស្សប្រភេទណា។ "ប្រាកដណាស់ អ្នកច្បាស់ជាបានចេញទៅវាលខ្សាច់មើលព្យាការីមួយរូប!"

លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត

អាចត្រូវបានបកប្រែជាប្រយោគពេញលេញ។ "គាត់មិនមែនជាព្យាការីធម្មតាទេ" ឬ "គាត់សំខាន់ជាងព្យាការីធម្មតា"

ដ្បិតគឺអ្នកនោះហើយ មាន​ចែង​មក​ថា

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "នេះគឺជាអ្វីដែលព្យាការីម៉ាឡាគី បានសរសេរជាយូរមកហើយអំពីលោកយ៉ូហានបាទិស្ត"

យើង​ចាត់​ទូត​យើង

សព្វនាម "ខ្ញុំ" និង "របស់ខ្ញុំ" សំដៅទៅលើព្រះ។ ម៉ាឡាគីកំពុងដកស្រង់អ្វីដែលព្រះជាម្ចាស់មានបន្ទូល។

ឲ្យ​ទៅ​មុន​ព្រះអង្គ

នៅទីនេះ "មុុនព្រះអង្គ" គឺឯកវចនៈ ព្រោះព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ព្រះមេស្ស៊ី។ ដូចគ្នានេះផងដែរ "មុន" សំដៅទៅលើមនុស្សទាំងមូល។ "នៅពីមុខអ្នក" ឬ "ទៅមុនអ្នក"

​រៀបចំ​ផ្លូវ​មុខ​ព្រះអង្គ

នេះជាការប្រៀបធៀបមានន័យថា អ្នកនាំសារនឹងរៀបចំប្រជាជនឲ្យទទួលសាររបស់ព្រះមេស្ស៊ី។