km_tn/mat/11/01.md

4.1 KiB

ព័ត៌មានទូទៅ៖

នេះជាការចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿង ដែលអ្នកនិពន្ធបានប្រាប់ពីរបៀប ដែលព្រះយេស៊ូបានឆ្លើយតបនឹងសិស្សរបស់យ៉ូហានបាទិស្ត។

ក្រោយពេល

ឃ្លានេះផ្លាស់ប្តូររឿងពីការបង្រៀនរបស់ព្រះយេស៊ូ ទៅអ្វីដែលបានកើតឡើងបន្ទាប់។ "បន្ទាប់មក" ឬ "បន្ទាប់ពី"

​ព្រះបន្ទូល​ផ្ដែផ្ដាំ

"ការបង្រៀន" ឬ "បញ្ជា" ។

​សិស្សទាំង​ដប់ពីរ​រូប

សំដៅទៅលើសាវ័ក ដែលបានជ្រើសរើសទាំងដប់ពីររបស់ព្រះយេស៊ូ។

​នៅ​តាម​ក្រុងនានារបស់ពួកគេ

នៅទីនេះ "របស់ពួកគេ" សំដៅទៅលើជនជាតិយូដាទាំងអស់។

ពេល​

ពាក្យនេះត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ការផ្អាកនៅក្នុងសាច់រឿងសំខាន់។ នៅទីនេះ លោកម៉ាថាយចាប់ផ្តើមប្រាប់ផ្នែកថ្មីនៃរឿង។

ពេល​លោក​យ៉ូហាន​ដែលជាប់​ក្នុង​មន្ទីរ​ឃុំឃាំង បាន​ឮ​ពី

"ពេលលោកយ៉ូហាន ដែលនៅក្នុងមន្ទីរឃុំឃាំងបានឮ អំពី" ឬ "នៅពេលនរណាម្នាក់ប្រាប់លោកយ៉ូហាន ដែលកំពុងជាប់ពន្ធនាគារ" ។ ទោះបីជាលោកម៉ាថាយមិនទាន់បានប្រាប់អ្នកអានថា ស្តេចហេរ៉ូដបានដាក់លោកយ៉ូហានបាទិស្តដាក់មន្ទីរឃុំឃាំងក៏ដោយក៏អ្នកអានតាំងពីដើម នឹងបានដឹងពីរឿងរ៉ាវ ហើយបានយល់ពីព័ត៌មានច្បាស់នៅទីនេះ។ លោកម៉ាថាយនឹងផ្តល់ព័ត៌មានបន្ថែមទៀតនៅពេលក្រោយអំពីលោកយ៉ូហានបាទិស្ត ដូច្នេះ ប្រហែលជាល្អបំផុត ដែលមិនត្រូវបង្ហាញឲ្យបានច្បាស់នៅទីនេះ។

គាត់​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ

លោកយ៉ូហានបាទិស្តបានបញ្ជូនសិស្សរបស់គាត់ផ្ទាល់ជាមួយសារទៅព្រះយេស៊ូ។

ហើយទូល​សួរ​​ថា

សព្វនាម "គាត់" សំដៅទៅលើព្រះយេស៊ូ។

តើ​លោក​គឺជាព្រះអង្គ​ដែល​ត្រូវ​យាង​មក

"តើអ្នកជាមនុស្សម្នាក់ ដែលយើងកំពុងរំពឹងថានឹងមក" ។ នេះជាវិធីមួយទៀត ដើម្បីសំដៅទៅលើព្រះមេស្ស៊ី ឬព្រះគ្រិស្ត។

​យើង​ខ្ញុំ​ត្រូវ​រង់ចាំ​មួយ​ផ្សេង​ទៀត

"យើងគួរតែរំពឹងថានឹងមានអ្នកផ្សេង។ " សព្វនាម "យើង" សំដៅទៅលើជនជាតិយូដាទាំងអស់មិនត្រឹមតែសិស្សរបស់យ៉ូហានប៉ុណ្ណោះទេ។