km_tn/mat/10/32.md

2.9 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដបង្រៀនសិស្សអំពីមូលហេតុ ដែលពួកគេមិនគួរខ្លាចការបៀតបៀន ដែលពួកគេអាចជួបប្រទះ។

អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ នៅ​ចំពោះ​មុខ​មនុស្ស​

"អ្នកណាប្រាប់អ្នកដទៃថា គាត់ជាសិស្សរបស់ខ្ញុំ" ឬ "អ្នកណាទទួលស្គាល់មុនអ្នកដ៏ទៃថា គាត់ស្មោះត្រង់នឹងខ្ញុំ"

ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​​ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ

អ្នកអាចធ្វើឲ្យច្បាស់នូវព័ត៌មានដែលត្រូវបានយល់។ "ខ្ញុំក៏នឹងទទួលស្គាល់នៅចំពោះមុខព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខថា ប្រជាជនទាំងនេះជាកម្មសិទ្ធិរបស់ខ្ញុំ"

ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ

«ព្រះបិតាខ្ញុំដែលគង់​នៅ​ស្ថាន​បរមសុខ»

ព្រះបិតា

ជាងារដ៏សំខាន់ចំពោះព្រះជាម្ចាស់។

អ្នក​ណា​ដែលបដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​

"បើអ្នកណាបដិសេធនឹងមនុស្សផ្សេងទៀតថា គាត់ស្មោះត្រង់នឹងខ្ញុំ" ឬ "អ្នកណាបដិសេធមិនទទួលស្គាល់អ្នកផ្សេងថា គាត់ជាសិស្សរបស់ខ្ញុំ"

ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​​ព្រះបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរមសុខ​ដែរ

អ្នកអាចផ្តល់ព័ត៌មានឲ្យច្បាស់ងាយយល់។ "ខ្ញុំនឹងបដិសេធនៅចំពោះមុខព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខថាបុគ្គលនេះជារបស់ខ្ញុំ"