km_tn/mat/10/26.md

4.4 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដបង្រៀនពួកសិស្សអំពីការបៀតបៀន ដែលពួកគេនឹងស៊ូទ្រាំ ពេលពួកគេចេញទៅប្រកាសដំណឹងល្អ។

ចូរកុំ​ខ្លាច​និងពួក​អ្នក​ទាំង​នោះ​ឡើយ

“ ពួក​អ្នក​ទាំង​នោះ” ត្រង់នេះសំដៅទៅលើមនុស្ស ដែលធ្វើបាបអ្នកកាន់តាមព្រះយេស៊ូ។

គ្មានការ​លាក់​កំបាំង​ណាដែល មិន​បើក​ឲ្យ​គេ​ឃើញ ហើយក៏គ្មាន​អាថ៌កំបាំង​ណាដែល ​មិនបង្ហាញឲ្យគេដឹងដែរ

សេចក្តីថ្លែងទាំងពីរនេះមានន័យដូចគ្នា។ ព្រះយេស៊ូកំពុងបញ្ជាក់ថា ព្រះអង្គនឹងធ្វើអ្វីៗទាំងអស់ឲ្យមនុស្សទាំងអស់ស្គាល់។ អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ព្រះអង្គនឹងបង្ហាញអ្វីដែលមនុស្សលាក់"

ការអ្វីដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ឮក្នុង​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​ពី​លើដំបូល​ផ្ទះ

សេចក្តីថ្លែងទាំងពីរនេះមានន័យដូចគ្នា។ ព្រះយេស៊ូកំពុងបញ្ជាក់ថា ពួកសិស្សគួរប្រាប់មនុស្សគ្រប់គ្នានូវអ្វី ដែលព្រះអង្គប្រាប់ពួកសិស្សដោយសម្ងាត់។ "ប្រាប់មនុស្សនៅពេលថ្ងៃនូវអ្វីដែលខ្ញុំប្រាប់អ្នកនៅក្នុងភាពងងឹត ហើយប្រកាសនៅលើដំបូលនូវអ្វី ដែលអ្នកឮយ៉ាងទន់ភ្លន់នៅក្នុងត្រចៀករបស់អ្នក"

ការអ្វីដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត

នៅទីនេះ "ភាពងងឹត" មានន័យថា "ឯកជន" ។ "អ្វីដែលខ្ញុំនិយាយទៅកាន់អ្នកដោយសម្ងាត់" ឬ "រឿងដែលខ្ញុំកំពុងប្រាប់អ្នកជាលក្ខណៈឯកជន"

ចូរ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ

នៅទីនេះ "ពន្លឺថ្ងៃ" មានន័យថា "នៅទីសាធារណៈ" ។ "និយាយដោយបើកចំហ" ឬ "និយាយជាសាធារណៈ"

​អ្វីៗ​ដែល​គេ​ឮក្នុង​ត្រចៀក

នេះជាមធ្យោបាយនៃការសំដៅទៅលើការខ្សឹបខ្សៀវ។ "អ្វីដែលខ្ញុំខ្សឹបប្រាប់អ្នក"

ចូរ​យក​ទៅ​ប្រកាស​នៅ​ពី​លើដំបូល​ផ្ទះ

ដំបូលផ្ទះជាកន្លែង ដែលព្រះយេស៊ូគង់នៅ មានរាងសំប៉ែត ហើយមនុស្សនៅឆ្ងាយអាចឮអ្នកណាម្នាក់និយាយដោយសំឡេងងខ្លាំង។ នៅទីនេះ“ ដំបូលផ្ទះ” សំដៅទៅលើកន្លែងណាដែលមនុស្សទាំងអស់អាចស្តាប់បាន។ "និយាយឮៗនៅតាមទីសាធារណៈសម្រាប់មនុស្សគ្រប់គ្នាបាន" "