km_tn/mat/10/24.md

5.0 KiB
Raw Permalink Blame History

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដបង្រៀនពួកសិស្សអំពីការបៀតបៀន ដែលពួកគេនឹងស៊ូទ្រាំពេលពួកគេចេញទៅប្រកាសដំណឹងល្អ។

​​សិស្សមិនដែល​ចេះ​ជាង​គ្រូ​ឡើយ ហើយ​អ្នកបម្រើក៏​ពុំ​ដែល​​ធំ​ជាង​ម្ចាស់​ដែរ

ព្រះយេស៊ូកំពុងប្រើសុភាសិតដើម្បីបង្រៀនពួកសិស្សអំពីសេចក្តីពិតជាទូទៅ។ ព្រះយេស៊ូកំពុងសង្កត់ធ្ងន់ថា ពួកសិស្សមិនគួរសង្ឃឹមថា មនុស្សប្រព្រឹត្ដចំពោះពួកគេប្រសើរជាងមនុស្សប្រព្រឹត្ដចំពោះព្រះយេស៊ូឡើយ។

សិស្សមិនដែល​ចេះ​ជាង​គ្រូ​ឡើយ

"សិស្សម្នាក់តែងតែសំខាន់តិចជាងគ្រូរបស់គាត់" ឬ "គ្រូតែងតែសំខាន់ជាងសិស្សរបស់គាត់"

ហើយ​អ្នកបម្រើក៏​ពុំ​ដែល​​ធំ​ជាង​ម្ចាស់​ដែរ

"ហើយអ្នកបម្រើតែងតែសំខាន់តិចជាងចៅហ្វាយខ្លួន" ឬ "ចៅហ្វាយតែងតែសំខាន់ជាងអ្នកបំរើរបស់ខ្លួន" ។

បើ​សិស្ស​ចេះ​បាន​ដូច​គ្រូ និងអ្នក​បម្រើបាន​ដូច​ម្ចាស់ នោះ​វាល្មម​គ្រប់​គ្រាន់​ហើយ

"សិស្សគួរតែពេញចិត្តដែលបានដូចគ្រូរបស់គាត់"

​ចេះ​បាន​ដូច​គ្រូ

បើចាំបាច់ អ្នកអាចពន្យល់ឲ្យបានច្បាស់ពីរបៀបដែលសិស្សក្លាយជាគ្រូ។ "ដឹងដូចគ្រូរបស់គាត់ដឹង"

អ្នក​បម្រើបាន​ដូច​ម្ចាស់

បើចាំបាច់ អ្នកអាចបញ្ជាក់ឲ្យបានច្បាស់ពីរបៀប ដែលអ្នកបម្រើក្លាយជាម្ចាស់។ "ហើយអ្នកបម្រើគួរតែពេញចិត្តដើម្បីក្លាយជាអ្នកសំខាន់ដូចមេរបស់គាត់"

ប្រសិន​បើ​គេ​ហៅ​ឈ្មោះ​ម្ចាស់​ផ្ទះនោះ​ថា... គេ​មុខ​ជា​ហៅ...​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ... រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀតជា​មិន​ខាន

ព្រះយេស៊ូបានបញ្ជាក់ម្ដងទៀតថា ដោយសារមនុស្សបានធ្វើបាបព្រះអង្គ ពួកសិស្សគួរសង្ឃឹមថា មនុស្សនឹងប្រព្រឹត្ដចំពោះពួកគេដូចគ្នា ឬអាក្រក់ជាងនេះ។

គេ​មុខ​ជា​ហៅ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀតជា​មិន​ខាន

ឈ្មោះដែលគេហៅថា សមាជិកគ្រួសាររបស់គាត់ប្រាកដជានឹងអាក្រក់ជាងនេះទៅទៀត ឬពួកគេនឹងហៅឈ្មោះសមាជិកគ្រួសាររបស់គាត់ថា មានឈ្មោះអាក្រក់ជាងនេះទៅទៀត”

ប្រសិន​បើ​គេ​ហៅ​

"ចាប់តាំងពីមនុស្សបានហៅ"

​ម្ចាស់​ផ្ទះ

ព្រះយេស៊ូកំពុងប្រើរឿងនេះជាពាក្យប្រៀបធៀបប្រដូចនឹងព្រះអង្គ។

បេលសេប៊ូល

ឈ្មោះនេះអាចជា ១) ចម្លងដោយផ្ទាល់ទៅជា“ បេលសេប៊ូល” ឬ ២) បកប្រែដោយអត្ថន័យដើមដែលមានន័យថា “សាតាំង” ។

​ផ្ទះ​នោះ

នេះជាពាក្យប្រៀបធៀបនឹងសិស្សរបស់ព្រះយេស៊ូ។