km_tn/mat/10/14.md

3.2 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដបង្រៀនពួកសិស្សអំពីអ្វី ដែលពួកគេគួរធ្វើពេលពួកគេទៅប្រកាសដំណឹងល្អ។

បើសិន​​អ្នកណាមិន​ព្រម​ទទួល​អ្នក​ ឬ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នកទេនោះ

"បើគ្មានមនុស្សនៅក្នុងផ្ទះនោះ ឬទីក្រុងនោះដែលនឹងទទួលអ្នក ឬស្តាប់អ្នកទេនោះ"

អ្នក...​របស់​អ្នក​រាល់​គ្នា

នេះជាពហុវចនៈ សំដៅទៅលើសាវ័កទាំងដប់ពីរនាក់។

​ស្ដាប់​ពាក្យ​របស់​អ្នក

“ពាក្យ” ត្រង់នេះសំដៅទៅលើអ្វីដែលពួកសិស្សនិយាយ។ "ស្តាប់សាររបស់អ្នក" ឬ "ស្តាប់អ្វីដែលអ្នកត្រូវនិយាយ"

ក្រុង​

អ្នកគួរតែបកប្រែពាក្យនេះដូចក្នុងជំពូក១០ ខ១១ ។

ត្រូវ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​​

"ត្រូវ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​​ នៅពេលអ្នកចាកចេញ" ។ នេះជាសញ្ញាសម្គាល់មួយដែលបង្ហាញថា ព្រះអង្គបានបដិសេធប្រជាជននៅក្នុងផ្ទះនោះ ឬទីក្រុងនោះ។

ខ្ញុំ​សុំ​ប្រាប់អ្នក​រាល់​គ្នា​ឲ្យ​​ដឹង​ប្រាកដថា

"ខ្ញុំប្រាប់អ្នកពីការពិត" ។ ឃ្លានេះបន្ថែមការសង្កត់ធ្ងន់ទៅលើអ្វី ដែលព្រះយេស៊ូមានបន្ទូលបន្ទាប់។

​ទទួល​ទោស​ស្រាល​ជាង

"ការរងទុក្ខនឹងមានតិច"

មនុស្្សក្នុង​ក្រុង​សូដុម និង​​ក្រុង​កូម៉ូរ៉ា

សំដៅទៅលើប្រជាជនរស់នៅក្រុងសូដុមនិងកូម៉ូរ៉ា។ "ប្រជាជនរស់នៅក្នុងក្រុងសូដុមនិងកូម៉ូរ៉ា"

ក្រុង​នេះ

សំដៅទៅលើប្រជាជននៅទីក្រុង ដែលមិនទទួលពួកសាវ័ក ឬស្តាប់សាររបស់ពួកគេ។ "ប្រជាជននៅទីក្រុងដែលមិនទទួលអ្នក"