km_tn/mat/10/08.md

3.4 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដបង្រៀនពួកសិស្សរបស់ព្រះអង្គអំពីអ្វីដែលពួកគេគួរធ្វើពេលពួកគេចេញទៅប្រកាសដំណឹងល្អ។

អ្នក...គេ

ទាំងនេះគឺជាពហុវចនៈ ហើយសំដៅទៅលើសាវ័កទាំងដប់ពីរនាក់។

អ្នក​រាល់​គ្នា​បាន​ទទួល​ដោយ​ឥត​គិត​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ

មានព័ត៌មាននៅទីនេះ ដែលមិនត្រូវបានបញ្ជាក់ ប៉ុន្តែវាត្រូវបានគេយល់។ "ខ្ញុំបានជួយអ្នកនិងបង្រៀនអ្នកពីសេចក្តីពិតរបស់ព្រះជាម្ចាស់ដោយឥតគិតថ្លៃ។ ដូច្នេះ អ្នកមិនគួរឲ្យអ្នកផ្សេងបង់លុយឲ្យអ្នក ដើម្បីជួយពួកគេ រឺបង្រៀនគេពីសេចក្តីពិតរបស់ព្រះជាម្ចាស់ទេ"

មាស​ប្រាក់ ឬ​លុយ​កាក់

ទាំងនេះគឺជាលោហធាតុ ដែលផលិតកាក់។ បញ្ជីនេះ ជាឈ្មោះហៅក្រៅសម្រាប់ប្រាក់ ដូច្នេះ បើលោហធាតុមិនទាំងនេះ គេមិនស្គាល់នៅក្នុងតំបន់របស់អ្នកទេ សូមបកប្រែបញ្ជីថា "ប្រាក់" ។

ថង់​

មានន័យថា "ខ្សែក្រវ៉ាត់" ឬ "ខ្សែក្រវ៉ាត់ប្រាក់" ប៉ុន្តែវាអាចយោងទៅលើអ្វី ដែលអាចត្រូវបានប្រើដើម្បីដឹកប្រាក់។ ខ្សែក្រវ៉ាត់ជាក្រណាត់វែង ឬក្រណាត់វែងដែលពាក់នៅជុំវិញចង្កេះ។ ជារឿយៗ វាធំទូលាយល្មមអាចបត់ និងប្រើដើម្បីដឹកប្រាក់។

​កាបូបស្ពាយ

អាចជាកាបូបដែលត្រូវបានប្រើសម្រាប់ដឹកឥវ៉ាន់នៅពេលធ្វើដំណើរ ឬកាបូបដែលប្រើដោយអ្នកណាម្នាក់ ដើម្បីប្រមូលអាហារ ឬលុយ។

អាវ​ពីរ​បន្លាស់

ប្រើពាក្យដូចគ្នានឹងអ្នកបានប្រើសម្រាប់ "អាវយឺត" នៅជំពូក៥ ខ៤០ ។

អ្នក​ធ្វើ​ការ​

"កម្មករ"

​ម្ហូប​អាហារ

នៅទីនេះ "អាហារ" សំដៅទៅលើអ្វី ដែលមនុស្សម្នាក់ត្រូវការ។ "អ្វីដែលគាត់ត្រូវការ"