km_tn/mat/10/05.md

3.3 KiB

ឃ្លាភ្ជាប់៖

នៅទីនេះ ព្រះយេស៊ូចាប់ផ្ដើមផ្ដល់ការណែនាំដល់ពួកសិស្សអំពីអ្វីដែលពួកគេគួរធ្វើ និងរំពឹងពេលពួកគេទៅផ្សព្វផ្សាយដំណឹងល្អ។

ព័ត៌មានទូទៅ៖

ទោះបីខ៥ ចាប់ផ្តើមដោយនិយាយថា ព្រះអង្គបានចាត់សិស្សទាំង១២នាក់ ព្រះយេស៊ូបានណែនាំពួកគេ មុនពេលព្រះអង្គបញ្ចូនពួកគេចេញ។

ព្រះយេស៊ូ​ចាត់​បញ្ជូនសិស្សទាំង​ដប់ពីរ​រូប​​ឲ្យចេញទៅ

"ព្រះយេស៊ូបានចាត់បុរសទាំងដប់ពីរនាក់នេះឲ្យទៅ" ឬ "គឺជាបុរសទាំងដប់ពីរនាក់ ដែលព្រះយេស៊ូបានចាត់ឲ្យទៅ"

ឲ្យចេញទៅ

ព្រះយេស៊ូបានចាត់ពួកគេឲ្យទៅដោយមានគោលបំណងជាក់លាក់។

ទាំងមានការ​ផ្ដែផ្ដាំ​

"ព្រះអង្គបានប្រាប់ពួកគេពីអ្វី ដែលពួកគេត្រូវធ្វើ" ឬ "ព្រះអង្គបានបញ្ជាពួកគេ"

​ចៀម​ដែល​វង្វេង​ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​

នេះជាការប្រៀបធៀបមួយ ដែលប្រៀបធៀបប្រជាជាតិអ៊ីស្រាអែលទាំងមូល ទៅនឹងចៀមដែលបានវង្វេងចេញពីគង្វាល។

​ជន​ជាតិ​អ៊ីស្រាអែល​

សំដៅទៅលើប្រជាជាតិអ៊ីស្រាអែល។ "ប្រជាជនអ៊ីស្រាអែល" ឬ "កូនចៅអ៊ីស្រាអែល"

ពេល​អ្នកធ្វើ​ដំណើរ​ទៅ

នៅទីនេះ "អ្នក" មានពហុវចនៈហើយសំដៅទៅលើសាវ័កទាំងដប់ពីរនាក់។

ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ

ឃ្លាថា“ ស្ថាន​បរមសុខ” សំដៅដល់ព្រះជាម្ចាស់ដែលកំពុងសោយរាជ្យជាស្តេច។ ឃ្លានេះមានតែនៅក្នុងកណ្ឌម៉ាថាយប៉ុណ្ណោះ។ បើអាចសូមប្រើពាក្យ“ ស្ថាន​បរមសុខ” ក្នុងការបកប្រែរបស់អ្នក។ “ ព្រះជាម្ចាស់នៃយើងគង់នៅស្ថានសួគ៌នឹងបង្ហាញអង្គទ្រង់ជាស្តេច” ។ សូមមើលពីរបៀបបកប្រែវានៅក្នុងជំពូក៣ ខ១ ។