km_tn/mat/09/14.md

2.3 KiB

ឃ្លាភ្ជាប់៖

សិស្សរបស់យ៉ូហានបាទិស្តសួរសិស្សរបស់ព្រះយេស៊ូថាហេតុអ្វីមិនតម។

មិន​តម​ដូច្នេះ

"បន្តបរិភោគជាទៀងទាត់"

តើភ្ញៀវក្នុងពិធីមង្គលការអាចកាន់​ទុក្ខ​កើត​ឬ​ទេ ពេល​ដែលកូន​កំលោះ​នៅ​ជា​មួយពួកគេដូច្នេះ?

ព្រះយេស៊ូប្រើសំណួរ ដើម្បីឆ្លើយនឹងសិស្សរបស់យ៉ូហាន។ ពួកគេទាំងអស់ដឹងថា មនុស្សមិនកាន់ទុក្ខ និងតមអាហារក្នុងពិធីមង្គលការ។ ព្រះយេស៊ូប្រើសុភាសិតនេះ ដើម្បីបង្ហាញថាសិស្សរបស់ទ្រង់មិនកាន់ទុក្ខទេេ ព្រោះទ្រង់នៅទីនោះជាមួយពួកគេ។

ប៉ុន្តែថ្ងៃមួយ

"ប៉ុន្តែពេលវេលា"

ពេល​គេ​ចាប់​កូនកំលោះ​យក​ទៅ

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "កូនកម្លោះនឹងមិនអាចនៅជាមួយពួកគេតទៅទៀតទេ" ឬ "នរណាម្នាក់នឹងយកកូនកម្លោះទៅឆ្ងាយពីពួកគេ"

​យក​ទៅ

ព្រះយេស៊ូប្រហែលជាចង់សំដៅទៅលើការសោយទិវង្គតរបស់ព្រះអង្គផ្ទាល់ តែមិនបានពន្យល់ឲ្យច្បាស់នៅក្នុងការបកប្រែទេ។ ដើម្បីរក្សារូបភាពនៃពិធីមង្គលការ ជាការល្អបំផុត ដែលគ្រាន់តែបញ្ជាក់ថាកូនកម្លោះនឹងមិននៅទីនោះទៀតទេ។