km_tn/mat/09/12.md

3.3 KiB

ព័ត៌មានទូទៅ៖

ព្រឹត្តិការណ៍ទាំងនេះកើតឡើង នៅផ្ទះលោកម៉ាថាយអ្នកយកពន្ធ។

ពេលព្រះយេស៊ូ​ឮ​ដូច្នេះ

"ដូច្នេះ" នៅទីនេះសំដៅទៅលើសំណួរ ដែលពួកផារីស៊ីបានសួរអំពីព្រះយេស៊ូបរិភោគជាមួយអ្នកយកពន្ធនិងមនុស្សមានបាប។

មនុស្ស​មានសុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការគ្រួពេទ្យ

ព្រះយេស៊ូឆ្លើយដោយសុភាសិត។ មានន័យថា ព្រះអង្គបរិភោគជាមួយមនុស្សប្រភេទនេះ ព្រោះព្រះអង្គបានមកជួយមនុស្សមានបាប។

មនុស្ស​មានសុខភាព​ល្អ​

"មនុស្សដែលមានសុខភាពល្អ"

គ្រូពេទ្យ

"វេជ្ជបណ្ឌិត"

អ្នក​ជំងឺ​

ឃ្លា "ត្រូវការគ្រូពេទ្យ" ត្រូវបានគេយល់។ "អ្នកឈឺត្រូវការគ្រូពេទ្យ"

អ្នក​រាល់​គ្នា​គួររិះគិត​មើលទៅ ពីសេចក្ដីទាំងនេះមានន័យយ៉ាងម៉េច​

ព្រះយេស៊ូប្រហែលជាដកស្រង់បទគម្ពីរ។ "អ្នកគួរតែរៀនអត្ថន័យ ដែលព្រះអង្គមានបន្ទូលនៅក្នុងបទគម្ពីរ"

អ្នក​រាល់​គ្នា​គួរ

នៅទីនេះ "អ្នក" គឺពហុវចនៈហើយសំដៅទៅលើពួកផារីស៊ី។

យើង​​ចង់​បាន​តែ​សេចក្ដី​មេត្តាករុណា​ប៉ុណ្ណោះ មិនមែនយញ្ញបូជា​ទេ

ព្រះយេស៊ូកំពុងតែដកស្រង់អ្វី ដែលព្យាការីហូសេបានសរសេរនៅក្នុងបទគម្ពីរ។ ត្រង់នេះ“ ខ្ញុំ” សំដៅទៅលើព្រះជាម្ចាស់។

ព្រោះខ្ញុំ​មិន​មែន​មក​រក

នៅទីនេះ "ខ្ញុំ" សំដៅទៅលើព្រះយេស៊ូ។

​មនុស្ស​សុចរិត​

ព្រះយេស៊ូកំពុងប្រើភាពមិនសមហេតុផល។ ព្រះអង្គមិនគិតថា មានមនុស្សណាដែលសុចរិត ហើយមិនចាំបាច់ប្រែចិត្តទេ។ "អ្នកដែលគិតថា ពួកគេជាមនុស្សសុចរិត"