km_tn/mat/09/01.md

2.8 KiB

ឃ្លាភ្ជាប់៖

អ្នកនិពន្ធអត្ថបទគម្ពីរត្រឡប់ទៅសាច់រឿង ដែលលោកបានចាប់ផ្តើមនៅក្នុងជំពូក៨ ខ១ អំពីព្រះយេស៊ូប្រោសមនុស្ស។ ចាប់ផ្តើមនូវដំណើររឿងមួយ ដែលព្រះយេស៊ូបានប្រោសបុរសពិការម្នាក់។

ព្រះយេស៊ូ​យាង​ចុះ​ទូក​ឆ្លង​សមុទ្រ

បញ្ជាក់ថា ពួកសិស្សបាននៅជាមួយព្រះយេស៊ូ។

​ទូក

ប្រហែលជាទូកតែមួយដូចនៅក្នុងជំពូក៨ ខ២៣ ។ អ្នកគ្រាន់តែបញ្ជាក់ចំណុចនេះ បើចាំបាច់ដើម្បីចៀសវាងការភាន់ច្រឡំ។

ទៅ​ក្រុង​របស់​ព្រះអង្គ​

"ទៅទីក្រុងដែលព្រះអង្គគង់នៅ" ។ នេះសំដៅទៅលើកាពើណិម។

មាន

នេះជាការចាប់ផ្តើមនៃព្រឹត្តិការណ៍មួយទៀតនៅក្នុងរឿងធំ។ វាអាចពាក់ព័ន្ធនឹងមនុស្សផ្សេងគ្នាជាងព្រឹត្តិការណ៍មុន ៗ ។ ភាសារបស់អ្នកអាចមានវិធីបង្ហាញពីការនេះ។

គេ​សែង

"បុរសខ្លះមកពីទីក្រុង"

ជំនឿ​របស់​អ្នក​ទាំង​នោះ​

សំដៅទៅលើជំនឿរបស់បុរស ហើយក៏អាចរួមបញ្ចូលជំនឿរបស់បុរសខ្វិនផងដែរ។

កូន​អើយ

បុរសនោះមិនមែនជាកូនប្រុសពិតរបស់ព្រះយេស៊ូទេ។ ព្រះយេស៊ូកំពុងនិយាយជាមួយគាត់ ដោយសមរម្យ។ បើរឿងនេះមានភាពច្របូកច្របល់ អាចបកប្រែថា "មិត្តរបស់ខ្ញុំ" ឬ "បុរសវ័យក្មេង" ឬទោះជាត្រូវលុបចោល។

ខ្ញុំបានអត់ទោសកូនឲ្យរួចបាបហើយ

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ខ្ញុំបានអត់ទោសបាបរបស់អ្នកហើយ"