km_tn/mat/08/28.md

3.2 KiB

ឃ្លាភ្ជាប់៖

នៅទីនេះ អ្នកនិពន្ធត្រឡប់ទៅប្រធានបទនៃព្រះយេស៊ូប្រោសមនុស្ស។ រឿងនេះចាប់ផ្ដើមនូវដំណើររឿងមួយដែលព្រះយេស៊ូបានប្រោសបុរសពីរនាក់ ដែលមានអារក្សចូល។

​ទៅ​ដល់​ត្រើយ​ម្ខាង

"ទៅម្ខាងទៀតនៃសមុទ្រកាលីឡេ"

​តំបន់​គេរ៉ាស៊ីន

គេរ៉ាស៊ីនត្រូវបានគេដាក់ឈ្មោះតាមក្រុងគេដារ៉ា។

មាន​បុរស​អារក្ស​ចូល​ពីរ​នាក់

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "បុរសពីរនាក់ដែលអារក្សកំពុងគ្រប់គ្រង"

បុរស​ទាំង​ពីរ​នោះ...​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ

អារក្សដែលគ្រប់គ្រងបុរសទាំងពីរនាក់នេះ មានគ្រោះថ្នាក់ណាស់ ដែលគ្មាននរណាអាចឆ្លងកាត់តំបន់នោះបានឡើយ។

បុរសទាំងពីរនោះ

នេះជាការចាប់ផ្តើមនៃព្រឹត្តិការណ៍មួយទៀត នៅក្នុងរឿងធំ។ ភាសារបស់អ្នកអាចមានវិធីបង្ហាញនេះ។

តើយើងបានធ្វើអីព្រះអង្គ ព្រះបុត្រា​របស់​ព្រះជាម្ចាស់​អើយ?

ពួកអារក្សប្រើសំណួរមួយតែពួកគេកំពុងតែស្អប់ព្រះយេស៊ូ។ "កុំរំខានយើង ព្រះបុត្រារបស់ព្រះជាម្ចាស់!"

ព្រះបុត្រា​របស់​ព្រះជាម្ចាស់

នេះជាឋានៈសំខាន់ចំពោះព្រះយេស៊ូ ដែលពិពណ៌នាអំពីទំនាក់ទំនងរបស់ព្រះអង្គជាមួយព្រះជាម្ចាស់។

តើព្រះអង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ​ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?

ជាថ្មីម្តងទៀត ពួកអារក្សប្រើសំណួរដោយចេតនា។ "អ្នកមិនគួរមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយការដាក់ទណ្ឌកម្មយើង មុនពេលវេលាជាក់លាក់ ដែលព្រះជាម្ចាស់បានកំណត់ពេលថា នឹងដាក់ទណ្ឌកម្មយើងឬ!"