km_tn/mat/08/21.md

1.8 KiB

​អនុញ្ញាត​ឲ្យ​ខ្ញុំ​​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុករបស់ខ្ញុំ​

គេមិនទាន់ដឹងច្បាស់ថា ឪពុករបស់បុរសនោះបានទទួលមរណភាពទេ ហើយគាត់នឹងបញ្ចុះសពឪពុកគាត់ភ្លាមៗ ឬបើបុរសនោះចង់ស្នាក់នៅយូរជាងនេះ រហូតដល់ឪពុកគាត់បានស្លាប់ ដូច្នេះគាត់អាចបញ្ចុះសពឪពុកនៅពេលនោះ។ ចំណុចសំខាន់គឺបុរសនោះចង់ធ្វើអ្វីផ្សេងទៀត មុនពេលគាត់ដើរតាមព្រះយេស៊ូ។

ទុក​ឲ្យមនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ

ព្រះយេស៊ូមិនមានន័យថា មនុស្សស្លាប់នឹងបញ្ចុះសពមនុស្សស្លាប់ផ្សេងទៀតទេ។ "មនុស្សស្លាប់"អាចមានន័យថា ១) វាជាពាក្យប្រៀបធៀបសម្រាប់អ្នកដែលឆាប់ស្លាប់ឬ ២) វាជាពាក្យប្រៀបធៀបសម្រាប់អ្នក ដែលមិនដើរតាមព្រះយេស៊ូ ហើយស្លាប់ខាងវិញ្ញាណ។ ចំណុចសំខាន់ គឺសិស្សមិនត្រូវទុកឲ្យអ្វីពន្យាពេល ក្នុងការដើរតាមព្រះយេស៊ូឡើយ។