km_tn/mat/08/16.md

3.2 KiB

ឃ្លាភ្ជាប់៖

នៅទីនេះ រឿងនេះផ្លាស់ប្តូរទៅពេលក្រោយល្ងាច ហើយប្រាប់អំពីព្រះយេស៊ូបានប្រោសមនុស្សជាច្រើន និងដេញអារក្ស។

ព័ត៌មានទូទៅ៖

នៅក្នុងខ១៧ អ្នកនិពន្ធអត្ថបទគម្ពីរបានដកស្រង់ពាក្យរបស់ព្យាការីអេសាយ បង្ហាញថាការប្រោសរបស់ព្រះយេស៊ូ គឺជាការបំពេញនូវទំនាយ។

លុះ​ដល់​ល្ងាច

ដោយសារជនជាតិយូដាមិនធ្វើការ ឬធ្វើដំណើរនៅថ្ងៃសប្ប័ទនោះ«ល្ងាច»អាចបញ្ជាក់បន្ទាប់ពីថ្ងៃសប្ប័ទ។ ពួកគេបានរង់ចាំរហូតដល់ល្ងាច ដើម្បីនាំមនុស្សមកឯព្រះយេស៊ូ។ អ្នកមិនចាំបាច់និយាយពីថ្ងៃសប្ប័ទទេ លុះត្រាតែអ្នកត្រូវជៀសកុំឲ្យខុសអត្ថន័យ។

​មនុស្ស​ដែលមានអារក្ស​ចូល​ជា​ច្រើន​នាក់

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ “ មនុស្សជាច្រើនដែលអារក្សបានគ្រប់គ្រង” ឬ“ មនុស្សជាច្រើនដែលមានអារក្សចូល”

ទ្រង់​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយមាន​ព្រះបន្ទូល

នៅទីនេះ "ព្រះបន្ទូល" តំណាងឲ្យពាក្យបញ្ជា។ "ព្រះអង្គបានបញ្ជាឲ្យវិញ្ញាណអាក្រក់ចាកចេញពី"

ស្រប​នឹង​សេចក្ដី​ដែល​បានចែង​ទុក តាម​រយៈ​ព្យាការី​អេសាយ

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ព្រះយេស៊ូបានសម្រេចទំនាយ ដែលព្យាការីអេសាយបានទាយទៅកាន់ប្រជាជនអ៊ីស្រាអែល"

បាន​ទទួល​យក​អស់ទាំងរោគា និង​ជំងឺ​របស់​យើង

ម៉ាថាយកំពុងដកស្រង់សម្តីរបស់ព្យាការីអេសាយ។ ឃ្លាទាំងពីរនេះមានន័យដូចៗគ្នា ហើយបញ្ជាក់ថាព្រះអង្គបានប្រោសជំងឺរបស់យើងទាំងអស់។ "ប្រោសអ្នកជំងឺឲ្យបានជាសះស្បើយ"