km_tn/mat/08/11.md

4.8 KiB

​អ្នក​រាល់​គ្នា

នៅទីនេះ "អ្នក" ជាពហុវចនៈហើយសំដៅទៅលើ "អ្នកដែលដើរតាមព្រះអង្គ" នៅក្នុងជំពូក៨ ខ៨។

ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច

ការប្រើពាក្យផ្ទុយ "ខាងកើត" និង "ខាងលិច" គឺជាវិធីនិយាយអំពី "គ្រប់ទីកន្លែង" ។ "មកពីគ្រប់ទិសទី" ឬ "ពីទីឆ្ងាយនៅគ្រប់ទិសដៅ"

មកអង្គុយជាមួយ

ប្រជាជននៅក្នុងវប្បធម៌នោះ នឹងសម្រាកផ្តេកនៅក្បែរតុពេលកំពុងញ៉ាំ។ ឃ្លានេះបង្ហាញថា អ្នកទាំងអស់ដែលនៅតុ ជាគ្រួសារនិងមិត្តភក្តិជិតស្និទ្ធ។ សេចក្តីអំណរនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ ត្រូវបានគេនិយាយជាញឹកញាប់ ពេលប្រជាជននៅទីនោះកំពុងតែទទួលទានអាហារជាមួយគ្នា។ "រស់នៅជាគ្រួសារនិងជាមួយមិត្តភក្តិ"

ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ

នៅទីនេះ«​ស្ថាន​បរមសុខ»សំដៅលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងនាមជាស្ដេច។ ឃ្លា៖ “ ​ស្ថាន​បរមសុខនគរស្ថានសួគ៌” ត្រូវបានប្រើតែនៅក្នុងកណ្ឌគម្ពីរម៉ាថាយប៉ុណ្ណោះ។ បើអាចធ្វើបានសូមរក្សា“ ​ស្ថាន​បរមសុខ” នៅក្នុងការបកប្រែរបស់អ្នក។ "នៅពេលព្រះនៃយើងនៅ​ស្ថាន​បរមសុខបង្ហាញថា ព្រះអង្គជាស្តេច"

កូនប្រុសៗរបស់​ព្រះរាជ្យនោះ នឹងត្រូវបោះចេញ

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ព្រះអង្គនឹងបោះទម្លាក់បុត្រានៃនគរ"

កូនប្រុសៗរបស់​ព្រះរាជ្យនោះ

ឃ្លា "កូនប្រុស" សំដៅទៅលើអ្នក ដែលជាកម្មសិទ្ធិរបស់អ្វីមួយ ក្នុងករណីនេះគឺជាព្រះរាជ្យរបស់ជាម្ចាស់។ វាក៏មានរឿងគួរឲ្យអស់សំណើចនៅទីនេះផងដែរ ព្រោះ "កូនប្រុស" នឹងត្រូវបោះចោល ខណៈពេលមនុស្សចម្លែកនឹងត្រូវបានស្វាគមន៍ គឺ"អ្នកដែលគួរតែអនុញ្ញាតឲ្យជាម្ចាស់គ្រប់គ្រងលើពួកគេ"

ចេញ​ទៅ​ក្នុង​ទីងងឹត

ពាក្យនេះសំដៅទៅលើវាសនាអស់កល្បរបស់អ្នក ដែលបដិសេធព្រះជាម្ចាស់។ "កន្លែងងងឹតឆ្ងាយពីព្រះ" ឬ "នរក"

ការយំ​សោក ខឹង​សង្កៀត​ធ្មេញ

តំណាងឲ្យភាពទុក្ខព្រួយ និងទុក្ខវេទនាយ៉ាងខ្លាំង។

សុំ​ឲ្យ​បាន​សម្រេច​តាមពាក្យដែលលោកជឿចុះ

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ដូច្នេះខ្ញុំនឹងធ្វើវាសម្រាប់អ្នក"

អ្នក​បម្រើ​ក៏​បាន​ជា​សះស្បើយ​

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ព្រះជាម្ចាស់នឹងបោះបុត្រានៃនគរ"

នៅ​ពេល​នោះ

«នៅពេលកំណត់ ដែលព្រះយេស៊ូមានបន្ទូលថា ព្រះអង្គប្រោសអ្នកបម្រើឲ្យជាសះស្បើយ»