km_tn/mat/08/04.md

2.3 KiB

ទៅ​គាត់

សំដៅទៅលើបុរស ដែលលោកយេស៊ូទើបតែបានជា។

កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹងពីការនេះ​ឡើយ

"កុំនិយាយអ្វីជាមួយនរណាម្នាក់" ឬ "កុំប្រាប់នរណាម្នាក់ថា ខ្ញុំបានប្រោសអ្នកឲ្យជា"

ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​ពួក​បូជាចារ្យ

ច្បាប់ជនជាតិយូដាតម្រូវឲ្យជននោះ បង្ហាញស្បែករបស់គាត់ឲ្យទៅបូជាចារ្យ ដែលបន្ទាប់មកឲ្យគាត់វិលត្រឡប់ទៅសហគមន៍វិញ ដើម្បីនៅជាមួយមនុស្សដទៃទៀត។

ថ្វាយ​តង្វាយ​ដូចដែល​លោក​ម៉ូសេបាន​បង្គាប់ចុះ ដើម្បី​ជា​សក្ខីភាព

ច្បាប់របស់លោកម៉ូសេតម្រូវឲ្យអ្នក ដែលបានជាពីរោគឃ្លង់ថ្វាយតង្វាយអរព្រះគុណទៅបូជាចារ្យ។ ពេលបូជាចារ្យទទួលយកអំណោយនោះ មនុស្សនឹងដឹងថាបុរសនោះបានជា។ មនុស្សឃ្លង់ត្រូវបានគេរើសអើងត្រូវបានហាមឃាត់ពីសហគមន៍ រហូតដល់ពួកគេមានភស្តុតាងនៃការប្រោសឲ្យជា។

ដើម្បីជាសក្ខីភាពបញ្ជាក់​ថា

អាចសំដៅទៅលើ ១) បូជាចារ្យឬ ២) ប្រជាជនទាំងអស់ឬ ៣) អ្នករិះគន់ព្រះយេស៊ូ។ បើអាចសូមប្រើសព្វនាម ដែលអាចយោងទៅលើក្រុមណាមួយក្នុងចំណោមក្រុមទាំងនេះ។