km_tn/mat/08/01.md

3.6 KiB

ព័ត៌មានទូទៅ៖

នេះជាការចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿង ដែលមានកំណត់ហេតុជាច្រើនអំពីព្រះយេស៊ូប្រោសមនុស្ស។ សាច់រឿងនេះបន្តរហូតដល់ជំពូក៩ ខ៣៥ ។

កាល​ព្រះយេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​មក​ មាន​មហាជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​ព្រះអង្គ

«បន្ទាប់ពីព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានហ្វូងមនុស្សជាច្រើននាំគ្នាដើរតាមព្រះអង្គ»។ ហ្វូងមនុស្សប្រហែលជារាប់បញ្ចូលទាំងមនុស្ស ដែលបាននៅជាមួយព្រះអង្គនៅលើភ្នំ និងមនុស្សដែលមិននៅជាមួយព្រះអង្គ។

ពេលនោះ

ពាក្យថា“ ពេលនោះ” ដាស់តឿនយើងឲ្យស្គាល់មនុស្សថ្មីនៅក្នុងរឿង។ ភាសារបស់អ្នកអាចមានរបៀបមួយបកស្រាយបែបនេះ។

មនុស្ស​ឃ្លង់​ម្នាក់​

បុរសដែលកើតឃ្លង់ ឬបុរសដែលមានជំងឺស្បែក។

ចូល​មក​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ

នេះជាសញ្ញានៃការគោរពបន្ទាបខ្លួននៅចំពោះព្រះយេស៊ូ។

ប្រសិន​បើ​ព្រះអង្គសព្វព្រះហឬទ័យ

"បើព្រះអង្គមានព្រះទ័យចង់ធ្វើ" ឬ "បើព្រះអង្គមានបំណងធ្វើ" ។ មនុស្សឃ្លង់ដឹងថា ព្រះយេស៊ូមានអំណាចប្រោសគាត់ ប៉ុន្តែគាត់មិនដឹងថា ព្រះយេស៊ូចង់ពាល់គាត់ឬទេ។

សូម​ប្រោស​ទូលបង្គំឲ្យ​ជា​ស្អាត​ផង

នៅទីនេះ“ ស្អាត” មានន័យថា ត្រូវបានប្រោសឲ្យជា ហើយអាចរស់នៅក្នុងសហគមន៍ម្តងទៀត។ "អ្នកអាចព្យាបាលខ្ញុំ" ឬ "សូមព្យាបាលខ្ញុំ"

ឲ្យ​បាន​ជា​ស្អាត​​ចុះ

ដោយនិយាយបែបនេះ ព្រះយេស៊ូបានធ្វើឲ្យបុរសនោះជាឡើងវិញ។

ភ្លាមនោះ

"ភ្លាមៗ"

គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​

លទ្ធផលដែលព្រះយេស៊ូមានបន្ទូលថា“ ឲ្យបានស្អាតចុះ” គឺថាបុរសនោះបានជា។ អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ “ គាត់បានជា” ឬ“ រោគឃ្លង់បានចាកចេញពីគាត់” ឬ“ រោគឃ្លង់បានបញ្ចប់”