km_tn/mat/07/26.md

1.5 KiB

ឃ្លាភ្ជាប់៖

នេះជាចុងបញ្ចប់នៃសេចក្តីបង្រៀនរបស់ព្រះយេស៊ូ នៅលើភ្នំដែលបានចាប់ផ្ដើមនៅជំពូក៥ ខ១ ។

​មនុស្ស​​ល្ងង់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់

ព្រះយេស៊ូបន្ដឧទាហរណ៍ពីខមុន។ ព្រះអង្គប្រៀបធៀបអ្នកដែលមិនស្តាប់តាមព្រះបន្ទូលព្រះអង្គ ទៅនឹងអ្នកសាងសង់ផ្ទះល្ងីល្ងើ។ មានតែមនុស្សល្ងីល្ងើប៉ុណ្ណោះ ដែលអាចសង់ផ្ទះនៅលើដីខ្សាច់ ពេលមានភ្លៀងទឹកជំនន់និងខ្យល់អាចបក់យកខ្សាច់ទៅអស់។

រលំ​

ប្រើពាក្យទូទៅនៅក្នុងភាសារបស់អ្នកដែលពិពណ៌នាអំពី អ្វីដែលកើតឡើងនៅពេលផ្ទះរលំ។

បាក់​បែក​ខ្ទេច​អស់​គ្មាន​សល់

ភ្លៀងទឹកជំនន់និងខ្យល់បានបំផ្លាញផ្ទះទាំងស្រុង។