km_tn/mat/07/06.md

1.7 KiB

ពត៌មានទូទៅ៖

ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់មនុស្សមួយក្រុម អំពីអ្វីដែលអាចកើតឡើងចំពោះពួកគេម្នាក់ៗ។ ឧទាហរណ៍៖ "អ្នក" និង "របស់អ្នក" ជាពហុវចនៈទាំងអស់។

សត្វ​ឆ្កែ​...សត្វ​ជ្រូក

ជនជាតិយូដាចាត់ទុកសត្វទាំងនេះ ថាជាសត្វកខ្វក់ហើយព្រះជាម្ចាស់បានប្រាប់ជនជាតិយូដា កុំឲ្យបរិភោគសត្វទាំងនោះ។ ជាពាក្យប្រៀបធៀបសម្រាប់មនុស្សអាក្រក់ដែលមិនឲ្យតម្លៃរបស់វិសុទ្ធ។ ជាការល្អបំផុតដោយបកប្រែពាក្យទាំងនេះទៅតាមព្យញ្ជនៈ។

​ត្បូង​គុជ

ទាំងនេះ ប្រហាក់ប្រហែលនឹងថ្ម ឬអង្កាំដែលមានរាងមូល។ ពួកគេជាពាក្យប្រៀបធៀបសម្រាប់ចំណេះដឹងអំពីព្រះជាម្ចាស់ ឬរបស់វិសេសជាទូទៅ។

ក្រែង​លោ​វា​ជាន់​ឈ្លី

"ជ្រូកអាចជាន់ឈ្លី"

ហើយ​បែរ​មក​ហែក​ខាំ

"ហើយឆ្កែនឹងបែមកហែកខាំ"