km_tn/mat/07/03.md

3.8 KiB

ពត៌មានទូទៅ៖

ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់មនុស្សមួយក្រុម អំពីអ្វីដែលអាចកើតឡើងចំពោះពួកគេម្នាក់ៗ។ ឧទាហរណ៍៖ ពាក្យ "អ្នក" និង "របស់អ្នក" សុទ្ធតែជាឯកវចនៈ ប៉ុន្តែអ្នកប្រហែលជាត្រូវការបកប្រែវាជាពហុវចនៈ។

ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ...ប៉ុន្តែមិនមើល​​ធ្នឹមដែល​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ?

ព្រះយេស៊ូប្រើសំណួរនេះដើម្បីដាស់តឿនប្រជាជន ឲ្យយកចិត្តទុកដាក់ចំពោះអំពើបាបរបស់គេ មុនពេលគេយកចិត្តទុកដាក់ចំពោះអំពើបាបរបស់អ្នកដទៃ។ "កុំមើល ... តែមិនអើពើនឹងធ្នឹមដែលស្ថិតនៅក្នុងភ្នែករបស់អ្នកផ្ទាល់"

កំទេចធូលីនៅក្នុងភ្នែករបស់ឯង

នេះជាការប្រៀបធៀប ដែលសំដៅទៅលើកំហុសមិនសូវសំខាន់របស់អ្នកជឿម្នាក់។

កំទេចធូលី

"ធូលីក្នុងភ្នែក" ឬ "កំទេចឈើ" ឬ "ធូលីដីបន្តិច" ។ សូមប្រើពាក្យសម្រាប់របស់ដែលតូចបំផុត ជាទូទៅធ្លាក់ចូលភ្នែកមនុស្ស។

បងប្អួន

រាល់ពាក្យ“ បងប្អូន” នៅក្នុងជំពូក៧ ខ៣-៥ សំដៅទៅលើអ្នកជឿ មិនមែនសំដៅទៅលើបងប្អូនពិតប្រាកដ ឬអ្នកជិតខាងទេ។

​ធ្នឹម​ចេញ​ពី​ភ្នែក​ខ្លួន​

នេះជាការប្រៀបធៀប សម្រាប់កំហុសសំខាន់បំផុតរបស់មនុស្សម្នាក់។ ធ្នឹមមិនអាចចូលទៅក្នុងភ្នែករបស់មនុស្សបានទេ។ ព្រះយេស៊ូកំពុងសង្កត់ធ្ងន់ថា បុគ្គលម្នាក់គួរតែយកចិត្ដទុកដាក់ចំពោះកំហុសរបស់ខ្លួនជាង មុនពេលគាត់ដោះស្រាយចំពោះកំហុស ដែលមិនសូវសំខាន់របស់អ្នកឯទៀត។

​ធ្នឹម​

ផ្នែកធំបំផុតនៃដើមឈើមួយដែលមានម្នាក់បានកាប់ចោល។

ម្តេចក៏អ្នកនិយាយ...ភ្នែកខ្លួនឯង?

ព្រះយេស៊ូសួរសំណួរនេះ ដើម្បីដាស់តឿនប្រជាជនឲ្យយកចិត្តទុកដាក់ ចំពោះអំពើបាបផ្ទាល់ខ្លួនរបស់ពួកគេ មុនពេលពួកគេយកចិត្តទុកដាក់ចំពោះអំពើបាបរបស់អ្នកដទៃ។ "អ្នកមិនគួរនិយាយ ... ភ្នែកផ្ទាល់របស់អ្នកទេ" ។