km_tn/mat/06/30.md

2.4 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់មនុស្សមួយក្រុម អំពីអ្វីដែលអាចកើតឡើងចំពោះពួកគេម្នាក់ៗ។ ឧទាហរណ៍ "អ្នក" និង "របស់អ្នក" ជាពហុវចនៈ។

​ផ្ដល់​សម្រស់​ឲ្យស្មៅ

នេះជាពាក្យប្រៀបធៀបមានន័យថា ព្រះជាម្ចាស់ធ្វើឲ្យផ្កាស្រស់ស្អាត។

ស្មៅ

បើភាសារបស់អ្នកមានពាក្យដែលរួមបញ្ចូល "ស្មៅ" និងពាក្យដែលអ្នកបានប្រើសម្រាប់ "ផ្កា" នៅក្នុងខគម្ពីរមុនអ្នកអាចប្រើវាបាននៅទីនេះ។

​ត្រូវ​គេ​ដុត​ចោល

នៅពេលនោះ ជនជាតិយូដាបានប្រើស្មៅនៅក្នុងភ្លើងរបស់ពួកគេដើម្បីចំអិនម្ហូបរបស់ពួកគេ។ អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "នរណាម្នាក់បោះវាទៅក្នុងភ្លើង" ឬ "នរណាម្នាក់ដុតវា"

តើ​ព្រះអង្គ​នឹងផ្គត់ផ្គង់​ឲ្យអ្នក​រាល់​គ្នា​លើសពី​នេះ ...យ៉ាង​ណា​ទៅទៀត​?

ព្រះយេស៊ូកំពុងប្រើសំណួរដើម្បីបង្រៀនប្រជាជន។ "ព្រះអង្គប្រាកដជានឹងផ្តល់សំលៀកបំពាក់ដល់អ្នក ... យ៉ាងច្រើនទៅទៀត"

យ៉ាង​ណា​ទៅទៀត

"យ៉ាងណាទៅទៀត" ព្រះយេស៊ូកំពុងតែស្តីបន្ទោសប្រជាជន ព្រោះពួកគេមានជំនឿតិចតួចលើព្រះអង្គ។

ដូច្នេះ

"ដោយសារតែរឿងទាំងអស់នេះ"