km_tn/mat/06/19.md

1.9 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូចាប់ផ្ដើមបង្រៀនអំពីលុយ និងទ្រព្យសម្បត្ដិ។

ព័ត៌មានទូទៅ៖

ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់មនុស្សមួយក្រុម អំពីអ្វីដែលអាចកើតឡើងចំពោះពួកគេម្នាក់ៗ។ ឧទាហរណ៍នៃ "អ្នក" និង "របស់អ្នក" មានពហុវចនៈលើកលែងតែខ២១ ដែលជាឯកវចនៈ។

​ទ្រព្យ

"ភាពមានស្តុកស្តម្ភ"

កន្លែង​​មាន​កណ្ដៀរ និង​ច្រេះ​ស៊ី

"កន្លែងដែលកណ្តៀរ និងច្រះបំផ្លាញទ្រព្យសម្បត្តិ"

កណ្ដៀរ

សត្វល្អិតហោះតូចមួយដែលបំផ្លាញក្រណាត់។

​ច្រេះ​ស៊ី

សារធាតុពណ៌ត្នោតដែលបង្កើតនៅលើលោហធាតុ

ត្រូវ​ប្រមូល​ទ្រព្យ​​ទុក​នៅ​ស្ថាន​បរមសុខ

ជាពាក្យប្រៀបធៀប ដែលមានន័យថាធ្វើអ្វីៗល្អនៅលើផែនដី ដូច្នេះព្រះជាម្ចាស់នឹងប្រទានរង្វាន់ដល់អ្នកនៅស្ថានបរមសុខ។

ចិត្ត​របស់​អ្នក​ក៏​នៅ​ទី​នោះ​ដែរ

ត្រង់នេះ“ ចិត្ត” មានន័យថា គំនិតនិងចំណាប់អារម្មណ៍របស់បុគ្គលម្នាក់។