km_tn/mat/06/05.md

3.3 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូចាប់ផ្តើមបង្រៀនពីការអធិស្ឋាន។

ព័ត៌មានទូទៅ៖

ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់មនុស្សមួយក្រុម អំពីអ្វីដែលអាចកើតឡើងចំពោះពួកគេម្នាក់ៗ។ ពាក្យ "អ្នក" និង "របស់អ្នក" នៅក្នុងខ ៥ និង ៧ ជាពហុវចនៈ នៅក្នុងខ៦ ពួកគេជាឯកវចនៈ ប៉ុន្តែអ្នកប្រហែលជាត្រូវបកប្រែវាជាពហុវចនៈ។

ដើម្បី​ឲ្យមនុស្សឃើញ​នោះ​ឡើយ

បញ្ជាក់ថា អ្នកដែលបានឃើញពួកគេនឹងផ្តល់កិត្តិយសដល់ពួកគេ។ អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ដើម្បីឲ្យមនុស្សបានឃើញពួកគេ និងផ្តល់កិត្តិយសដល់ពួកគេ"

ខ្ញុំ​សុំ​ប្រាប់​ឲ្យដឹងប្រាកដថា​

"ខ្ញុំប្រាប់អ្នកពីការពិត" ។ ឃ្លានេះបន្ថែមការសង្កត់ន័យទៅលើអ្វី ដែលព្រះយេស៊ូមានបន្ទូលបន្ទាប់។

ត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត

"ទៅកន្លែងឯកជន" ឬ "ទៅកន្លែងដែលអ្នកអាចនៅម្នាក់ឯង"

ព្រះបិតា​របស់​អ្នក​ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង

អាចមានន័យថា ១) គ្មាននរណាម្នាក់អាចមើលឃើញព្រះជាម្ចាស់ទេ ឬ ២) ព្រះអង្គស្ថិតនៅកន្លែងស្ងាត់ ស្ថិតនៅជាមួយមនុស្សដែលកំពុងអធិស្ឋាន។

ព្រះបិតា​​

ជាមុខតំណែងធំបំផុតនៅចំពោះព្រះជាម្ចាស់។

ព្រះបិតា​​ដែល​ទត​ឃើញ​ពី​ទី​ស្ងាត់​កំបាំង

"ព្រះបិតារបស់អ្នកនឹងឃើញនូវអ្វី ដែលអ្នកធ្វើដោយសម្ងាត់"

ពោល​ពាក្យ​យ៉ាង​ច្រើន

"និយាយពាក្យគ្មានន័យច្រើនសារ"

ព្រះជាម្ចាស់នឹងសណ្តាប់ពាក្យអធិស្ឋានរបស់​គេ

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ព្រះក្លែងក្លាយរបស់ពួកគេនឹងស្តាប់ពួកគេ"