km_tn/mat/05/33.md

6.3 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូនៅតែបន្តបង្រៀនអំពីរបៀបដែលព្រះអង្គបានមកដើម្បីបំពេញក្រិត្យវិន័យគម្ពីរសម្ព័ន្ធមេត្រីចាស់។ នៅទីនេះព្រះអង្គចាប់ផ្តើមនិយាយអំពីការស្បថ។

ពត៌មានទូទៅ៖

ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់មនុស្សមួយក្រុម អំពីអ្វីដែលអាចកើតឡើងចំពោះពួកគេម្នាក់ៗ។ "អ្នក" នៅក្នុង "អ្នកបានលឺ" និង "ខ្ញុំនិយាយទៅកាន់អ្នក" គឺជាពហុវចនៈ។ "អ្នក" នៅក្នុង "អ្នកនឹងមិនស្បថ" ហើយ "អ្នកនឹងធ្វើតាម" គឺជាឯកវចនៈ។

អ្នក​រាល់​គ្នា​ធ្លាប់

"អ្នករាល់គ្នាក៏" ឬ "នេះជាឧទាហរណ៍ផ្សេងទៀត។

អ្នក​រាល់​គ្នា​ធ្លាប់​​ឮ​សេចក្ដី​ដែល​មាន​តែងទុកមកថា ...ក្បត់ពាក្យសម្បថ​

ព្រះយេស៊ូបានពន្យល់យ៉ាងច្បាស់នៅទីនេះថា ព្រះអង្គយល់ស្របនឹងព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់។ ប៉ុន្តែព្រះអង្គកំពុងប្រាប់អ្នកស្តាប់របស់ព្រះអង្គ កុំប្រើអ្វីដែលមិនមែនជារបស់ពួកគេ ដើម្បីព្យាយាមធ្វើឲ្យមនុស្សជឿពាក្យរបស់ពួកគេ។ "មេដឹកនាំសាសនារបស់អ្នកបាននិយាយទៅកាន់អ្នកថា ព្រះបានប្រាប់ ... ពាក្យសម្បថមិនពិត"

កុំ​ក្បត់ពាក្យសម្បថ​ឡើយ​ ត្រូវ​​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះអម្ចាស់

អាចមានន័យថា ១) កុំស្បថនឹងព្រះអម្ចាស់ថា អ្នកនឹងធ្វើអ្វីមួយបន្ទាប់មកកុំធ្វើវា ឬ ២) កុំស្បថដោយព្រះអម្ចាស់ថា អ្នកដឹងអ្វី ដែលពិតនៅពេលអ្នកដឹងថាវាមិនពិត។

រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​​ប្រាប់

"ខ្ញុំ" គឺជាការគូសបញ្ជាក់។ នេះបង្ហាញថាអ្វីដែលព្រះយេស៊ូមានបន្ទូល គឺសំខាន់ដូចគ្នាចំពោះបញ្ញត្ដដើមពីព្រះជាម្ចាស់។ ព្យាយាមបកប្រែឃ្លានេះតាមរបៀបដែលបង្ហាញពីការសង្កត់ន័យ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក ៥​ ខ២១ ។

កុំ​ស្បថ​ឲ្យ​សោះ..​ក្រុង​របស់​ព្រះមហាក្សត្រ​ដ៏​ឧត្តុង្គឧត្ដម

នៅទីនេះព្រះយេស៊ូមានន័យថា មនុស្សម្នាក់មិនគួរស្បថអ្វីទេ។ វាហាក់ដូចជាអ្នកខ្លះកំពុងបង្រៀនថា វាមិនគួរឲ្យអាក់អន់ចិត្តទេ ប្រសិនបើមនុស្សម្នាក់មិនបានស្បថ ប្រសិនបើពួកគេស្បថ ដោយអ្វីផ្សេងក្រៅពីព្រះជាម្ចាស់ដូចជាស្បថដោយមេឃផែនដី ឬយេរូសាឡឹម។ ព្រះយេស៊ូមានបន្ទូលថា រឿងនេះអាក្រក់ណាស់ ពីព្រោះពួកគេទាំងអស់ជារបស់ព្រះអង្គ។

កុំ​ស្បថ​ឲ្យ​សោះ

ប្រសិនបើភាសារបស់អ្នកមានសំណុំបែបបទពហុវចនៈសម្រាប់ពាក្យបញ្ជាប្រើវានៅទីនេះ។ "អ្នកនឹងមិនស្បថមិនពិត" អនុញ្ញាតឲ្យអ្នកស្តាប់ស្បថ ប៉ុន្តែហាមឃាត់ការស្បថមិនពិត។ “ កុំស្បថឲ្យសោះ” ហាមប្រាមសម្បថទាំងអស់។

មេឃ​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់

ត្រង់នេះ“ បល្ល័ង្ក” សំដៅលើការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងនាមជាស្តេច។ "មកពីទីនេះ ដែលព្រះជាម្ចាស់គ្រប់គ្រង"

ផែនដី​ជា​កំណល់​កល់ព្រះបាទា​របស់​ព្រះអង្គ

ផែនដីជាកំណល់កល់ព្រះបាទារបស់ព្រះអង្គ

យេរូសាឡឹម​ជា​ក្រុង​របស់​ព្រះមហាក្សត្រ​ដ៏​ឧត្តុង្គឧត្ដម

"ពីព្រោះជាទីក្រុង ដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ គឺជាស្តេចដ៏អស្ចារ្យ"