km_tn/mat/05/27.md

3.6 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្តបង្រៀនអំពីរបៀប ដែលព្រះអង្គបានមកដើម្បីបំពេញក្រិត្យវិន័យគម្ពីរសម្ព័ន្ធមេត្រីចាស់។ នៅទីនេះ ព្រះអង្គចាប់ផ្តើមមានបន្ទូលអំពីការផិតក្បត់ និងការស្រើបស្រាល។

ព័ត៌មានទូទៅ៖

ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់មនុស្សមួយក្រុម អំពីអ្វីដែលអាចកើតឡើងចំពោះពួកគេម្នាក់ៗ។ ពាក្យ "អ្នក" នៅក្នុង "អ្នក​​ធ្លាប់​ឮ" និង "ខ្ញុំនិយាយទៅកាន់អ្នក" គឺពហុវចនៈ។ ពាក្យបញ្ជា "កុំប្រព្រឹត្ដអំពើផិតក្បត់" ត្រូវបានផ្ញើទៅឯកវចនៈ "អ្នក" ប៉ុន្តែអ្នកប្រហែលជាត្រូវបកប្រែវាជាពហុវចនៈ "អ្នក" ។

សេចក្ដី​ថ្លែង​ទុក​មក

ឃ្លានេះអាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ដែលព្រះអង្គមានបន្ទូល"

ប្រព្រឹត្ត

ពាក្យនេះមានន័យថា សម្តែងចេញ ឬធ្វើអ្វីមួយ។

ខ្ញុំ​សុំ​​ប្រាប់​អ្នក​រាល់​គ្នា​ថា

"ខ្ញុំ" គឺជាការបញ្ជាក់។ បង្ហាញថា អ្វីដែលព្រះយេស៊ូមានបន្ទូលគឺសំខាន់ដូចគ្នាចំពោះបញ្ញតដើមមកពីព្រះជាម្ចាស់។ ព្យាយាមបកប្រែឃ្លានេះតាមរបៀប ដែលបង្ហាញពីការគូសបញ្ជាក់។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក៥ ខ២១ ។

អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ហើយ​មាន​ចិត្ត​ស្រើបស្រាលជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ក្នុង​ចិត្ត​ រួច​ស្រេច​ទៅ​ហើយ

ការប្រៀបធៀបនេះបង្ហាញថា បុរសដែលមានអារម្មណ៍ស្រើបស្រាលនឹងស្ត្រី គឺជាកំហុសដូចគ្នានឹងបុរសដែលពិតជាបានប្រព្រឹត្ដអំពើផិតក្បត់។

ស្រើបស្រាលជា​មួយ​នាង

"ស្រើបស្រាលនឹងស្រ្តី" ឬ "ហើយចង់រួមដំណេកជាមួយនាង"

ចិត្ត

ត្រង់នេះ“ ចិត្ត” សំដៅទៅលើគំនិតរបស់មនុស្សម្នាក់។ "នៅក្នុងចិត្តគំនិតរបស់គាត់" ឬ "នៅក្នុងគំនិតរបស់គាត់"