km_tn/mat/05/13.md

3.8 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូចាប់ផ្ដើមបង្រៀនអំពីរបៀប ដែលពួកសិស្សរបស់ទ្រង់ប្រៀបដូចជាអំបិល និងពន្លឺ។

អ្នក​​ជា​អំបិលនៃផែនដី

អាចមានន័យថា ១) ដូចជាអំបិលធ្វើឲ្យអាហារមានរសជាតិឆ្ងាញ់ ហើយសិស្សរបស់ព្រះយេស៊ូត្រូវតែមានឥទ្ធិពលលើមនុស្សលោក ដើម្បីឲ្យពួកគេបានល្អ។ “ អ្នកដូចជាអំបិលសម្រាប់ប្រជាជននៅលើពិភពលោក” ឬទី ២) ដូចអំបិលថែរក្សាអាហារ ហើយសិស្សរបស់ព្រះយេស៊ូត្រូវតែការពារមនុស្សពីភាពពុករលួយទាំងស្រុង។ "ដូចដែលអំបិលសម្រាប់អាហារអ្នក គឺដូចអ្នកសម្រាប់ពិភពលោកដែរ"

បើ​អំបិល​បាត់​ជាតិ​ប្រៃ​

អាចមានន័យថា ១) "ប្រសិនបើអំបិលបាត់បង់អំណាចរបស់វាក្នុងការធ្វើអ្វីដែលអំបិលធ្វើបាន" ឬ ២) ប្រសិនបើអំបិលបាត់បង់រសជាតិ។

តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យវា​ប្រៃ​ឡើង​វិញ​បាន?

"តើវាអាចធ្វើឲ្យវាមានប្រយោជន៍ម្តងទៀតយ៉ាងដូចម្តេច?" ព្រះយេស៊ូប្រើសំណួរនេះដើម្បីបង្រៀនពួកសិស្ស។ "គ្មានវិធីណាអាចធ្វើឲ្យវាមានប្រយោជន៍ម្តងទៀតទេ"

អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ឡើយ ​មាន​តែ​បោះ​ចោល​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ

ឃ្លានេះអាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "លើកលែងតែមនុស្សបោះវាទៅតាមផ្លូវហើយដើរជាន់វា"

អ្នក​​ជា​ពន្លឺ

មានន័យថា អ្នកដើរតាមព្រះយេស៊ូនាំសារនៃសេចក្តីពិតរបស់ព្រះជាម្ចាស់ទៅដល់មនុស្សទាំងអស់ ដែលមិនទាន់ស្គាល់ព្រះអង្គនៅឡើយ។ "អ្នកដូចជាពន្លឺសម្រាប់ប្រជាជននៃពិភពលោក"

ក្រុងនៅលើភ្នំក៏មិន​អាច​លាក់​បំបាំង​បាន​ឡើយ

ពេលយប់ងងឹត ប្រជាជនអាចមើលឃើញពន្លឺភ្លើងទីក្រុង។ ឃ្លានេះអាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ពេលយប់គ្មាននរណាម្នាក់អាចលាក់ពន្លឺ ដែលចាំងពីទីក្រុងនៅលើភ្នំ" ឬ "មនុស្សគ្រប់គ្នាមើលឃើញពន្លឺនៃទីក្រុងនៅលើភ្នំ"