km_tn/mat/04/12.md

1.8 KiB

ព័ត៌មានទូទៅ៖

នេះជាការចាប់ផ្តើមផ្នែកថ្មីនៃសាច់រឿង ដែលអ្នកនិពន្ធអត្ថបទគម្ពីរពិពណ៌នា អំពីការចាប់ផ្តើមព័ន្ធកិច្ចបម្រើរបស់ព្រះយេស៊ូនៅស្រុកកាលីឡេ។ ខគម្ពីរទាំងនេះពន្យល់ពីរបៀប ដែលព្រះយេស៊ូបានយាងមកនៅស្រុកកាលីឡេ។ (សូមមើល: rc://*/ta/man/translate/writing-background)

កាល​

ពាក្យនេះត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ការផ្អាកសាច់រឿងសំខាន់។ នៅទីនេះ លោកម៉ាថាយចាប់ផ្តើមប្រាប់ផ្នែកថ្មីនៃសាច់រឿង។

គេ​បាន​ចាប់​លោក​យ៉ូហាន​ដាក់​ឃុំឃាំង​

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ «ស្តេចបានចាប់ខ្លួនលោកយ៉ូហាន» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ក្នុង​តំបន់​សាប់យូឡូន និង​​ណែបថាលី

នេះជាឈ្មោះកុលសម្ព័ន្ធ ដែលរស់នៅក្នុងតំបន់ទាំងនេះមុនពេលជនបរទេសចូលកាន់កាប់ទឹកដីអ៊ីស្រាអែលជាច្រើនឆ្នាំមុន។ (សូមមើល: rc://*/ta/man/translate/figs-explicit)