km_tn/mat/04/05.md

3.3 KiB

ព័ត៌មានទូទៅ៖

នៅក្នុងខ ៦ សាតាំងនិយាយដូចក្នុងកណ្ឌគម្ពីរទំនុកតម្កើង ដើម្បីល្បួងព្រះយេស៊ូ។

ប្រសិន​បើ​លោក​ពិត​ជា​បុត្រា​របស់​ព្រះជាម្ចាស់​មែន ចូរ​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម

យកល្អសន្មតថា សាតាំងដឹងថាព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ អាចមានន័យថា ១) នេះជាការល្បួងព្រះយេស៊ូឲ្យធ្វើការអស្ចារ្យ ជាប្រយោជន៍ផ្ទាល់ខ្លួនព្រះអង្គ។ «ដោយសារអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកអាចទម្លាក់ខ្លួនចុះទៅក្រោម» ឬ ២) នេះជាបញ្ហាប្រឈម ឬការចោទប្រកាន់។ «បញ្ជាក់ថា អ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ដោយទម្លាក់ខ្លួនអ្នកចុះទៅក្រោម»

​បុត្រា​របស់​ព្រះជាម្ចាស់

នេះជាឋានៈដ៏សំខាន់ ដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងព្រះយេស៊ូ។ (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)

ចូរ​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​

«ចូរទម្លាក់ខ្លួនអ្នកទៅដី» ឬ «លោតចុះ»

​គម្ពីរ​បាន​ចែង​ថា

អាចប្រើបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ «ដោយអ្នកនិពន្ធអត្ថបទគម្ពីរបានសរសេរនៅក្នុងបទគម្ពីរ» ឬ «ដោយបានបរិយាយនៅក្នុងបទគម្ពីរ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ព្រះជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតាថែរក្សាលោក​

«ព្រះជាម្ចាស់នឹងបញ្ជាពួកទេវតារបស់ព្រះអង្គ មើលថែរក្សាអ្នក»។ ឃ្លានេះអាចបកប្រែដោយដកស្រង់ផ្ទាល់។ «ព្រះជាម្ចាស់នឹងមានព្រះបន្ទូលទៅកាន់ពួកទេវតារបស់ព្រះអង្គថា សូមថែរក្សាព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-quotations)

ចាំ​ទ្រ​លើកលោកឡើង

«ទេវតានឹងចាំទ្រអ្នក»