km_tn/mat/03/10.md

6.7 KiB

ឃ្លាភ្ជាប់៖

លោកយ៉ូហានបាទិស្តបន្តបន្ទោសពួកផារីស៊ី និងពួកសាឌូស៊ី។

ពូថៅ​ដាក់នៅ​ជិត​គល់​ឈើស្រេច​ហើយ ដើមឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​ ហើយ​បោះ​ចោលទៅ​ក្នុង​ភ្លើង

ការប្រៀបធៀបនេះមានន័យថា ព្រះជាម្ចាស់ត្រៀមនឹងដាក់ទោសមនុស្សមានបាប។ ឃ្លានេះប្រើជាទម្រង់កិរិយាសកម្ម។ «ព្រះជាម្ចាស់មានពូថៅរបស់ព្រះអង្គ ហើយព្រះអង្គត្រៀមនឹងកាប់ និងដុតដើមឈើណា ដែលមិនបង្កើតផលផ្លែល្អ» ឬ «នៅពេលមនុស្សម្នាក់មានពូថៅរបស់គាត់ត្រៀមកាត់ និងដុតដើមឈើណាដែលមានផ្លែមិនល្អ ព្រះជាម្ចាស់ត្រៀមនឹងដាក់ទណ្ឌកម្មអ្នកសម្រាប់អំពើបាបរបស់អ្នក» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

​​កែ​ប្រែ​ចិត្ត​គំនិត

«ដើម្បីបង្ហាញថា អ្នកបានប្រែចិត្ត»

លោក​ដែល​មក​ក្រោយ​ខ្ញុំ

ព្រះយេស៊ូមកតាមក្រោយលោកយ៉ូហាន។

មានអំណាចលើស​​ខ្ញុំ

«សំខាន់ជាងខ្ញុំ»

លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធនិង​ដោយ​ភ្លើង​វិញ

ការប្រៀបធៀប រវាងពិធីជ្រមុជទឹករបស់លោកយ៉ូហា និងពិធីជ្រមុជទឹកនាពេលអនាគត។ មានន័យថាពិធីជ្រមុជទឹករបស់លោកយ៉ូហានគ្រាន់តែជានិមិត្តរូប នៃការសម្អាតមនុស្សពីអំពើបាបរបស់ពួកគេ។ ពិធីជ្រមុជទឹកដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងភ្លើងពិតជាអាចសម្អាតមនុស្សពីអំពើបាបរបស់គេបាន។ បើអាចសូមប្រើពាក្យ "ជ្រមុជទឹក" នៅក្នុងការបកប្រែរបស់អ្នក ដើម្បីរក្សាការប្រៀបធៀបទៅនឹងពិធីបជ្រមុជទឹករបស់លោកយ៉ូហាន។ (សូមមើល rc://*/ta/man/translate/figs-metaphor)

លោក​កាន់​ចង្អេរ ​សម្អាតលាន​បោក​ស្រូវ អុំ​ស្រូវ​

ការប្រៀបធៀបដែលបង្ហាញថា ព្រះគ្រិស្តនឹងញែកមនុស្សសុចរិត ចេញពីមនុស្សទុច្ចរិតទៅនឹងរបៀប ដែលបុរសម្នាក់ញែកគ្រាប់ស្រូវសាលីពីអង្កាម។ «ព្រះគ្រិស្តប្រៀបដូចជាមនុស្ស ដែលកាន់ចង្អេរនៅក្នុងព្រះហស្តរបស់ព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

លោក​កាន់​ចង្អេរ

«កាន់ចង្អេរ» នៅទីនេះមានន័យថា មនុស្សត្រៀមខ្លួនដើម្បីធ្វើសកម្មភាព។ «ព្រះគ្រិស្តកំពុងតែកាន់ចង្អេរ ព្រោះព្រះអង្គបានត្រៀមខ្លួនរួចរាល់ហើយ» (សូមមើល: rc://*/ta/man/translate/figs-idiom)

ចង្អេរ

នេះជាឧបករណ៍អុំស្រូវសាលី ដើម្បីញែកគ្រាប់ស្រូវសាលីចេញពីអង្កាម។ គ្រាប់ធញ្ញជាតិធ្ងន់ ៗ នឹងធ្លាក់ចុះមកវិញ ហើយអង្កាមនឹងហើរធ្លាក់ចេញទៅតាមខ្យល់។ វាមានរាងប្រហាក់ប្រហែលនឹងស្តុងតែមានទំហំធំធ្វើពីឈើ។ (សូមមើល: rc://*/ta/man/translate/translate-unknown)

​សម្អាតលាន​បោក​ស្រូវ អុំ​ស្រូវ

ព្រះគ្រិស្តកាន់ចង្អេររួចរាល់ ដើម្បីសម្អាតលានបោកស្រូវអុំស្រូវ។

លានបោកស្រូវអុំស្រូវ

«លានរបស់ព្រះអង្គ» ឬ «លានដែលព្រះអង្គញែកគ្រាប់ធញ្ញជាតិចេញពីអង្កាម»

ប្រមូលយកគ្រាប់​ដាក់​ក្នុងជង្រុក ...ដុត​ក្នុង​ភ្លើង ដែល​ឆេះ​រហូត

ជាពាក្យប្រៀបធៀប ដែលបង្ហាញពីរបៀបព្រះជាម្ចាស់ញែកមនុស្សសុចរិត ចេញពីមនុស្សអាក្រក់។ មនុស្សសុចរិតនឹងឡើងទៅស្ថានបរមសុខ ដូចជាស្រូវសាលីចូលទៅក្នុងឃ្លាំងរបស់កសិករ ហើយព្រះជាម្ចាស់នឹងដុតមនុស្សក្នុងភ្លើងដែលឆេះរហូត។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដែល​ឆេះ​រហូត

ឃ្លានេះស្ថិតនៅក្នុងទម្រង់កិរិយាសកម្ម។ «ដែលនឹងឆេះរហូត» (សូមមើល: rc://*/ta/man/translate/figs-activepassive)