km_tn/mat/03/07.md

4.8 KiB

ព័ត៌មានទូទៅ៖

លោកយ៉ូហានបាទិស្តចាប់ផ្ដើមបន្ទោសពួកផារីស៊ី និងពួកសាឌូស៊ី។

ឲ្យពូជ​ពស់​វែក​អើយ! តើ​នរណា​

ជាពាក្យប្រៀបធៀប។ នៅទីនេះ «ពូជ» មានន័យថា «មានចរិតលក្ខណៈដូច» ។ ពស់វែកមានគ្រោះថ្នាក់ហើយតំណាងឲ្យការអាក្រក់។ អាចត្រូវបានបញ្ជាក់ជាប្រយោគដាច់ដោយឡែក។ «អ្នកជាពស់វែកនៃការអាក្រក់! នរណា» ឬ «អ្នកអាក្រក់ដូចជាពស់វែក! អ្នកណា» (សូមមើល: rc://*/ta/man/translate/figs-metaphor)

តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់គេច​ពី​ព្រះពិរោធ​ ដែល​នឹងមក​ដល់​ដូច្នេះ?

លោកយ៉ូហានប្រើសំណួរមួយដើម្បីស្តីបន្ទោសពួកផារីស៊ីនិងពួកសាឌូស៊ី ព្រោះពួកគេបានសុំឲ្យលោកធ្វើពិធីជ្រមុជទឹកឲ្យគេ ដើម្បីកុំឲ្យព្រះជាម្ចាស់ដាក់ទណ្ឌកម្មពួកគេ ប៉ុន្តែពួកគេមិនចង់ឈប់ធ្វើបាបឡើយ។ «អ្នកមិនអាចរត់ចេញពីព្រះពិរោធរបស់ព្រះជាម្ចាស់ដូចនេះទេ» ។ ឬ «កុំគិតថា អ្នកអាចរត់គេចពីកំហឹងរបស់ព្រះបាន ព្រោះខ្ញុំធ្វើពិធីជ្រមុជទឹកឲ្យអ្នក»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

​រត់គេច​ពី​ព្រះពិរោធ​ ដែល​នឹងមក​ដល់​

ពាក្យថា «ព្រះពិរោធ» ត្រូវបានគេប្រើដើម្បីសំដៅទៅលើ ការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ ពីព្រោះព្រះពិរោធរបស់ព្រះជាម្ចាស់បានកើតឡើងមុន។ «រត់គេចពីទណ្ឌកម្មដែលនឹងមកដល់» ឬ «រត់គេច ព្រោះព្រះអង្គជិតដាក់ទណ្ឌកម្មអ្នក» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ចូរ​បង្កើតផលផ្លែ​ល្អ ដើម្បីបញ្ជាក់​ពីការដែល​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន

ឃ្លា «បង្កើតផលផ្លែ» ជាពាក្យប្រៀបធៀប ដែលសំដៅទៅលើសកម្មភាពរបស់មនុស្សម្នាក់។ «ចូរបង្ហាញសកម្មភាពរបស់អ្នកថា អ្នកបានប្រែចិត្តយ៉ាងពិតប្រាកដ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

​ខ្លួន​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស​

«អប្រាហាំជាបុព្វបុរសរបស់យើង» ឬ «យើងជាកូនចៅរបស់លោកអប្រាហាំ» ។ អ្នកដឹកនាំជនជាតិយូដាគិតថា ព្រះជាម្ចាស់នឹងមិនដាក់ទណ្ឌកម្មពួកគេទេ ព្រោះពួកគេជាកូនចៅរបស់អប្រាហាំ។ (សូមមើល: rc://*/ta/man/translate/figs-explicit)

ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា

បន្ថែមឲ្យច្បាស់ទៅលើអ្វី ដែលលោកយ៉ូហានកំពុងនិយាយ។

ព្រះជាម្ចាស់​អាចបង្កើតកូនចៅលោក​អប្រាហាំចេញពីថ្មទាំងនេះក៍បានដែរ

«ព្រះជាម្ចាស់អាចបង្កើតកូនចៅជារូបកាយចេញពីរូបថ្មទាំងនេះ ហើយប្រគល់ពួកគេទៅលោកអប្រាហាំក៏បានដែរ»