km_tn/mat/03/01.md

5.0 KiB

ព័ត៌មានទូទៅ៖

នេះជាការចាប់ផ្តើមនៃផ្នែកថ្មីនៃរឿង ដែលអ្នកនិពន្ធអត្ថបទគម្ពីរ បានប្រាប់អំពីព័ន្ធកិច្ចរបស់លោកយ៉ូហានបាទិស្ត។ នៅក្នុងខ ៣ អ្នកនិពន្ធអត្ថបទគម្ពីរបានដកស្រង់សម្តីរបស់ព្យាការីអេសាយ ដែលបង្ហាញថាលោកយ៉ូហានបាទិស្ត ជាទូតរបស់ព្រះជាម្ចាស់ ដើម្បីរៀបចំព័ន្ធកិច្ចរបស់ព្រះយេស៊ូ។

នៅ​គ្រា​នោះ

ជាច្រើនឆ្នាំក្រោយមក លោកយ៉ូសែបនិងក្រុមគ្រួសាររបស់គាត់បានចាកចេញពីស្រុកអេស៊ីប ហើយបានធ្វើដំណើរឆ្ពោះទៅស្រុកណាសារ៉ែត។ ប្រហែលជាជិតដល់ពេល ដែលព្រះយេស៊ូចាប់ផ្ដើមព័ន្ធកិច្ចរបស់ព្រះអង្គ។ «ពេលខ្លះនៅពេលក្រោយ» ឬ «ប៉ុន្មានឆ្នាំក្រោយ»

ចូរ​​ប្រែ​ចិត្ត​ឡើង

ប្រយោគនេះស្ថិតក្នុងទម្រង់ពហុវចនៈ។ លោកយ៉ូហានកំពុងនិយាយទៅកាន់បណ្តាជន។ (សូមមើល: rc://*/ta/man/translate/figs-you)

​ព្រះរាជ្យនៃ​ស្ថាន​បរមសុខ ​​ជិតមកដល់​ហើយ

ប្រយោគថា «ព្រះរាជ្យនៃ​ស្ថាន​បរមសុខ» សំដៅដល់ព្រះអង្គកំពុងសោយរាជ្យជាស្តេច។ ឃ្លានេះមានតែនៅក្នុងកណ្ឌគម្ពីរម៉ាថាយប៉ុណ្ណោះ។ បើអាចសូមប្រើពាក្យ «ស្ថាន​បរមសុខ» ក្នុងការបកប្រែរបស់អ្នក។ «ព្រះនៃយើងដែលគង់នៅស្ថានបរមសុខ នឹងបង្ហាញអង្គទ្រង់ជាស្តេច ឆាប់ៗនេះ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

លោកនេះហើយដែលព្យាការី​អេសាយ​បាន​ថ្លែង​ទុក​អំពី​លោក

ប្រយោគនេះប្រើជាទម្រង់កិរិយាសកម្មថា៖ «ព្យាការីអេសាយបាននិយាយអំពីលោកយ៉ូហានបាទិស្ត ពេលលោកថ្លែងទំនាយ» (សូមមើល: rc://*/ta/man/translate/figs-activepassive|Active or Passive)

មាន​សំឡេង​មួយ​ស្រែក​ឡើងនៅ​វាល​រហោស្ថាន

ពាក្យពេចន៍នេះអាចត្រូវបានបង្ហាញជាប្រយោគ។ «សំឡេងរបស់មនុស្សម្នាក់ដែលស្រែកនៅវាលរហោស្ថានត្រូវបានគេឮ» ឬ «ពួកគេឮសំឡេងរបស់មនុស្សម្នាក់ ដែលស្រែកនៅវាលរហោស្ថាន »

ចូរ​រៀបចំ​ផ្លូវថ្វាយ​ព្រះអម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះអង្គ

ឃ្លាទាំងពីរមានន័យដូចគ្នា។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ចូរ​រៀបចំ​ផ្លូវថ្វាយ​ព្រះអម្ចាស់

«រៀបចំផ្លូវសម្រាប់ព្រះអម្ចាស់» ។ ការធ្វើបែបនេះមានន័យថា ឲ្យការត្រៀមខ្លួនដើម្បីស្តាប់ព្រះរាជសាររបស់ព្រះអម្ចាស់ ពេលព្រះអង្គយាងមក។ មនុស្សធ្វើដូច្នេះបានដោយការប្រែចិត្តពីអំពើបាបរបស់គេ។ «រៀបចំខ្លួនដើម្បីស្តាប់ព្រះរាជសាររបស់ព្រះអម្ចាស់ ពេលទ្រង់យាងមក» ឬ «ប្រែចិត្តហើយត្រៀមខ្លួនទទួលព្រះអម្ចាស់យាងមក» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-explicit]])