km_tn/mat/02/17.md

3.1 KiB

ព័ត៌មានទូទៅ៖

អ្នកនិពន្ធរអត្ថបទគម្ពីរបានដកស្រង់ពីព្យាការីយេរេមាមក បង្ហាញអំពីការស្លាប់របស់ក្មេងប្រុសទាំងអស់នៅតំបន់បេថ្លេហិម ដែលយោងទៅតាមបទគម្ពីរ។

ហេតុការណ៍​នេះ​កើត​ឡើង

ប្រយោគនេះប្រើជាទម្រង់កិរិយាសកម្មថា៖ «ការនេះបានកើតឡើង» ឬ «សកម្មភាពរបស់ស្តេចហេរ៉ូដបានកើតឡើង ស្របតាមអត្ថបទគម្ពីរ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​តាម​រយៈ​ព្យាការី​ ​យេរេមា

ប្រយោគនេះប្រើជាទម្រង់កិរិយាសកម្មថា៖ «អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល តាមរយៈព្យាការីយេរេមាជាយូរមកហើយ»

មាន​ឮសំឡេង​​...កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ

លោកម៉ាថាយបានដកស្រង់ពាក្យសម្តីរបស់ព្យាការីយេរេមា។

មាន​ឮសំឡេង

ប្រយោគនេះប្រើជាទម្រង់កិរិយាសកម្មថា៖ «ប្រជារាស្ត្រឮសំឡេង» ឬ «មានសំឡេងឮជាខ្លាំង»

នាង​រ៉ាជែល​យំ​សោក​អាណិត​កូននាង

នាងរ៉ាជែលរស់នៅជាច្រើនឆ្នាំមុនពេលនេះ។ ទំនាយនេះបង្ហាញពីនាងរ៉ាជែល ដែលបានស្លាប់យំសោកចំពោះកូនចៅរបស់នាង។

នាងមិន​ព្រម​អោយ​នរណា​សម្រាល​ទុក្ខ​នាងឡើយ

ប្រយោគនេះប្រើជាទម្រង់កិរិយាសកម្មថា៖ «គ្មាននរណាអាចសម្រាលបន្ទុកនាងឡើយ»

ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ

«ពីព្រោះក្មេងៗបានបាត់បង់ ហើយនឹងមិនត្រឡប់មកវិញទេ» ។ ឃ្លានេះ «បាត់បង់ជីវិតអស់ហើយ» ជារបៀបដែលស្រាលក្នុងការនិយាយថា ពួកគេបាត់បង់ជីវិតហើយ។ «ពីព្រោះពួកគេបានស្លាប់ទៅហើយ»