km_tn/mat/02/13.md

3.5 KiB

ព័ត៌មានទូទៅ៖

នៅក្នុងខ ១៥ អ្នកនិពន្ធអត្ថបទគម្ពីរបានដកស្រង់អំពីព្យាការីហូសេថ្លែងថា ព្រះគ្រិស្តនឹងចំណាយពេលរបស់ព្រះអង្គនៅស្រុកអេស៊ីប។

ពួក​ហោរាចារ្យ​ចាក​ចេញ​​ទៅ

«ពួកហោរាចារ្យបានចាកចេញ»

​លេចមក​ប្រាប់​លោក​យ៉ូសែបក្នុង​សុបិន្ត

«បានលេចមកឯលោកយ៉ូសែបពេលលោកកំពុងយល់សុបិន្ត»

ក្រោកឡើងនាំយក... ភ្លៀសខ្លួន... ស្នាក់... អ្នក

ព្រះជាម្ចាស់មានព្រះបន្ទូលទៅលោកយ៉ូសែប ដូច្នេះពាក្យទាំងនេះទម្រងឯកលក្ខណៈ។ (សូមមើល: rc://*/ta/man/translate/figs-you)

រហូត​ដល់​យើង​ប្រាប់​

អត្ថន័យពេញនៃប្រយោគនេះបានបញ្ជាក់ច្បាស់។ «ទាល់តែខ្ញុំប្រាប់អ្នកថា មានសុវត្ថិភាពក្នុងការត្រឡប់មកវិញ» (See: rc://*/ta/man/translate/figs-explicit)

យើង​ប្រាប់​

នៅទីនេះ «យើង» សំដៅលើព្រះជាម្ចាស់។ ទេវតាកំពុងតែនិយាយជំនួសព្រះជាម្ចាស់។

គាត់​​នៅ​ទី​នោះ​

នេះបញ្ជាក់ថា លោកយ៉ូសែប នាងម៉ារីនិងព្រះយេស៊ូបានស្នាក់នៅក្នុងស្រុកអេស៊ីប។ «ពួកគេស្នាក់នៅ» (សូមមើល: rc://*/ta/man/translate/figs-explicit)

​រហូត​ដល់​ព្រះបាទ​ហេរ៉ូដ​សោយ​ទិវង្គត

ស្តេចហេរ៉ូដមិនទាន់សោយទិវង្គត រហូតដល់ជំពូក២ ខ១៩។ ប្រយោគនេះពិពណ៌នាអំពីរយៈពេលនៃការស្នាក់នៅរបស់ពួកគេ នៅក្នុងស្រុកអេស៊ីប ហើយមិនបានបញ្ជាក់ថា សេ្តចហេរ៉ូដបានស្លាប់នៅពេលនោះទេ។

យើង​​ហៅ​បុត្រ​យើង​ចេញ​ពី​​អេស៊ីប​មក

«យើង​​ហៅ​បុត្រ​យើង​ចេញ​ពីស្រុក​​អេស៊ីប»

បុត្រ​យើង

នៅក្នុងកណ្ឌគម្ពីរហូសេ នេះសំដៅទៅលើប្រជាជនអ៊ីស្រាអែល។ កណ្ឌគម្ពីរម៉ាថាយបានបញ្ជាក់ថា ការពិតអំពីព្រះបុត្រារបស់ព្រះជាម្ចាស់ គឺព្រះយេស៊ូ។ សូមបកប្រែដោយប្រើពាក្យបុត្រ ដែលអាចសំដៅទៅលើកូនប្រុសតែមួយ ឬកូនប្រុសច្បង។