km_tn/mat/02/01.md

4.2 KiB

ព័ត៌មានទូទៅ៖

ផ្នែកថ្មីនៃរឿងចាប់ផ្តើមនៅទីនេះ ហើយបន្តរហូតដល់ចុងបញ្ចប់នៃជំពូក។ អ្នកនិពន្ធអត្ថបទគម្ពីរប្រាប់អំពីការប៉ុនប៉ងរបស់ស្តេចហេរ៉ូដ ចង់សម្លាប់ស្ដេចថ្មីរបស់សាសន៍យូដា។

​ភូមិ​បេថ្លេហិម​​ ​ស្រុក​យូដា

«ក្រុងបេថ្លេហិមក្នុងខេត្តយូដា»។

ក្នុង​រជ្ជកាលព្រះបាទ​ហេរ៉ូដ

«នៅពេលព្រះបាទហេរ៉ូដជាស្តេចនៅទីនោះ»

ព្រះបាទ​ហេរ៉ូដ

សំដៅទៅលើហេរ៉ូដដ៏ឧត្ដម។

​ពួក​ហោរាចារ្យ

«អ្នកដែលសិក្សាអំពីផ្កាយ»

ពី​ទិស​ខាង​កើត

«ពីប្រទេសមួយនៅឆ្ងាយពីទិសខាងកើតនៃស្រុកយូដា»

តើព្រះអង្គដែលប្រសូតមកជាមហាក្សត្រ​របស់​ជន​ជាតិ​យូដាគង់​នៅ​ឯ​ណា?

អ្នកទាំងនោះបានដឹងតាមការសិក្សាផ្កាយថា មានព្រះមួយអង្គជាស្តេចដែលនឹងត្រូវចាប់កំណើតមក។ ពួកគេខិតខំសិក្សា ថាតើព្រះអង្គនៅទីកន្លែងណា។ «ទារកដែលនឹងក្លាយជាស្តេចរបស់ជនជាតិយូដា បានកើតមក។ តើព្រះអង្គគង់នៅឯណា?»

​ផ្កាយ​របស់​ព្រះអង្គ

ពួកគេមិនបាននិយាយថា ទារកជាម្ចាស់ផ្កាយនោះទេ។ «ផ្កាយដែលប្រាប់អំពីព្រះអង្គ» ឬ «ផ្កាយដែលទាក់ទងនឹងកំណើតរបស់ព្រះអង្គ»

ពីទិសខាងកើត

«បានកើតឡើងនៅភាគខាងកើត» ឬ «ក្នុងខណៈពេលដែលយើងនៅក្នុងប្រទេសរបស់យើង»

ថ្វាយបង្គំ​

អាចមានន័យថា ១) ពួកគេមកថ្វាយបង្គំព្រះទារកជាអាទិទេព ឬ ២) ពួកគេចង់គោរពព្រះអង្គជាស្តេចមួយអង្គ។ បើភាសារបស់អ្នកមានពាក្ យដែលមានអត្ថន័យទាំងពីរនេះ អ្នកគួរប្រើដូច្នេះ។

ព្រះអង្គ​មានព្រះហឫទ័យរន្ធត់​​យ៉ាង​ខ្លាំង

ព្រះអង្គមានព្រះហឬទ័យព្រួយ។ ស្តេចហេរ៉ូដព្រួយ ព្រោះព្រះអង្គខ្លាចព្រះទារកនឹងក្លាយជាស្តេចជំនួសព្រះអង្គ។

អ្នក​រស់នៅ​យេរូសាឡឹម​ទាំង​អស់

នៅទីនេះ«យេរូសាឡឹម»សំដៅលើប្រជាជន។ ដូចគ្នានេះផងដែរ «ទាំងអស់» មានន័យថា «ជាច្រើន» ។ ម៉ាថាយកំពុងនិយាយបន្ថែមដើម្បីបញ្ជាក់ពីចំនួនមនុស្ស ដែលមានការព្រួយបារម្ភ។ «មនុស្សជាច្រើននៅក្រុងយេរូសាឡឹម» (សុូមមើល: [[rc:///ta/man/translate/figs-metonymy]]|Metonymy and [[rc:///ta/man/translate/figs-hyperbole]]|Hyperbole)