km_tn/mat/01/22.md

2.5 KiB

ពត៌មានទូទៅ៖

អ្នកនិពន្ធអត្ថបទគម្ពីរនេះបញ្ជាក់ថា ព្យាការីអេសាយបង្ហាញអំពីកំណើតព្រះយេស៊ូស្របតាមអត្ថបទគម្ពីរ។ (សូមមើល: rc://*/ta/man/translate/writing-background)

ហេតុការណ៍​នេះ​កើត​ឡើង

ទេវតាមិននិយាយទៀតទេ។ ឥឡូវនេះម៉ាថាយកំពុងពន្យល់ពីសារសំខាន់នូវអ្វី ដែលទេវតាបាននិយាយ។

ស្រប​តាម​សេចក្ដី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល តាម​រយៈ​ព្យាការី​

ប្រយោគនេះប្រើជាទម្រង់កិរិយាសកម្មថា៖ «អ្វីដែលព្រះអម្ចាស់បានប្រាប់ព្យាការីអេសាយឲ្យសរសេរជាយូរមកហើយ»។ (សូមមើល: rc://*/ta/man/translate/figs-activepassive)

មើល! អេម៉ាញូអែល

នៅទីនេះម៉ាថាយយកអត្ថបទគម្ពីរស្របតាមព្យាការីអេសាយ។

មើល!

"មើល" ឬ "ស្តាប់" ឬ "យកចិត្តទុកដាក់ចំពោះអ្វី ដែលខ្ញុំរៀបនឹងប្រាប់អ្នក។ " ពាក្យនេះបន្ថែមការសង្កត់ន័យទៅលើអ្វីដែលត្រូវនិយាយបន្ទាប់។

អេម៉ាញូអែល

ជាឈ្មោះប្រុស។ (សូមមើល: rc://*/ta/man/translate/translate-names)

មានន័យថា «ព្រះជា​ម្ចាស់​គង់​ជា​មួយ​យើង»

មិនមាននៅក្នុងកណ្ឌគម្ពីរអេសាយទេ។ ម៉ាថាយកំពុងពន្យល់អត្ថន័យឈ្មោះ អេម៉ាញូអែល។ អ្នកអាចបកប្រែវាជាប្រយោគដាច់ដោយឡែកមួយ។ «ឈ្មោះនេះមានន័យថា ព្រះជាម្ចាស់គង់ជាមួយយើង»។