km_tn/mat/01/01.md

3.7 KiB

ពត៌មានទូទៅ៖

អ្នកនិពន្ធកណ្ឌគម្ពីរនេះចាប់ផ្តើមសរសេរដំបូងអំពីពង្សាវតារព្រះយេស៊ូ ដើម្បីបង្ហាញថាព្រះអង្គជាកូនចៅរាជ្យវង្សស្តេចដាវីឌ និងកូនចៅលោកអប្រាហាំ។ ពង្សាវតារមានបន្តនៅក្នុងជំពូក១ ខ១៥ ។

នេះជាសៀវភៅ​រាយ​នាមអំពី​ព្រះយេស៊ូ​គ្រិស្ដ

អ្នកអាចបកប្រែវាជាប្រយោគពេញលេញថា៖ «នេះជាបញ្ជីបុព្វបុរសរបស់ព្រះយេស៊ូគ្រិស្ដ» ។

​ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជពង្ស​របស់​លោក​អប្រាហាំ

មានជំនាន់ជាច្រើនរវាងព្រះយេស៊ូ ស្តេចដាវីឌនិងលោកអ័ប្រាហាំ។ នៅទីនេះ "ព្រះរាជ្យវង្ស ឬពូជពង្ស" មានន័យថា «កូនចៅ» គឺជា «កូនចៅរបស់ស្តេចដាវីឌដែលជាកូនចៅរបស់លោកអ័ប្រាហាំ»។

ព្រះវាជ្យវង្សរបស់ព្រះបាទដាវីឌ

ពេលខ្លះឃ្លាដែលថា «ព្រះរាជវង្ស​របស់​ព្រះបាទ​ដាវីឌ» ត្រូវបានប្រើជាចំណងជើងមួយ ប៉ុន្តែនៅទីនេះសំដៅលើតែអំពីវង្សត្រកូលរបស់ព្រះយេស៊ូប៉ុណ្ណោះ។

លោក​អប្រាហាំ​បង្កើតលោក​អ៊ីសាក

«អប្រាហាំបានក្លាយជាឪពុកអ៊ីសាក» ឬ «អប្រាហាំមានកូនប្រុសអ៊ីសាក» ឬ «អប្រាហាំមានកូនប្រុសម្នាក់ឈ្មោះអ៊ីសាក» ។ មានវិធីផ្សេងៗគ្នាដែលអ្នកអាចបកប្រែបាន។ វិធីដែលអ្នកបកប្រែល្អបំផុត គឺត្រូវបកប្រែឲ្យដូចគ្នានឹងបញ្ជីនៃបុព្វបុរសរបស់ព្រះយេស៊ូ។

លោកអ៊ីសាកបង្កើត....លោកយ៉ាកុបបង្កើត

ពាក្យ «បង្កើត» នៅទីនេះ ត្រូវបានគេយល់ថា៖ «លោកអ៊ីសាកជាឪពុកបង្កើត ... លោកយ៉ាកុបជាឪពុកបង្កើត» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

ពេរេស​ និង​សេរ៉ាស...ហេស្រុន...អើរ៉ាម

នេះជាឈ្មោះរបស់ពួកគេ។ (សូមមើល: rc://*/ta/man/translate/translate-names)

ពេរេសបង្កើត...ហេស្រុនបង្កើត

ពាក្យ «បង្កើត» នៅទីនេះ ត្រូវបានយល់ថា៖ «ពេរេសជាឪពុក...ហេស្រុនជាឪពុក» (សូមមើល: rc://*/ta/man/translate/figs-ellipsis)