km_tn/mal/04/01.md

8.0 KiB

មើល៍

ឃ្លាថា «មើល» ឬ «ស្តាប់» ឬ «យកចិត្តទុកដាក់ចំពោះអ្វីដែលយើងរៀបនឹងប្រាប់អ្នករាល់គ្នា»

ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ឆេះដូចឡដុតនំ

គ្រោះមហន្តរាយដែលកើតឡើងនៅពេលនេះត្រូវបានគេនិយាយដូចជាថ្ងៃដែលវាកំពុងតែឆេះ។ ការជំនុំជំរះរបស់ព្រះអម្ចាស់ត្រូវបានគេនិយាយជាញឹកញាប់ដូចជាភ្លើងឆេះ​។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metaphor)

​ពួកអ្នក​ឆ្មើង‌ឆ្មៃ ... ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់

បកប្រែពាក្យទាំងនេះតាមរបៀបដែលអ្នកបានធ្វើនៅ 3:13។

ពួក​អ្នក​ឆ្មើង‌ឆ្មៃ ហើយ​ពួក​អ្នក​​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជាចំបើង

មនុស្សទាំងនេះត្រូវបានគេនិយាយថា ពួកគេនឹងក្លាយជារុក្ខជាតិស្ងួតហួតហែងសមនឹងឆេះ។ ព្រះគម្ពីរជារឿងធម្មតាដែលនិយាយអំពីមនុស្សដូចជា ពួកគេជារុក្ខជាតិ ឬដើមឈើ។ ការបកប្រែរបៀបផ្សេងទៀត: «ពួក​អ្នក​ឆ្មើង‌ឆ្មៃ និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ទាំងអស់នឹងឆេះដូចជារុក្ខជាតិស្ងួត» (សូមចូលទៅមើល: rc://*/ta/man/translate/figs-metaphor)

​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ដុតពួកគេ

ឃ្លាថា «ថ្ងៃ» នៅទីនេះតំណាងឱ្យព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅថ្ងៃនោះ។ ការបកប្រែរបៀបផ្សេងទៀត: «នៅថ្ងៃនោះយើងនឹងដុតបំផ្លាញពួកគេទាំងអស់» (សូមចូលទៅមើល: rc://*/ta/man/translate/figs-metonymy)

ដូច្នេះមិនទុកឲ្យគេសូម្បីតែឬសនិងមែក

ការបង្ហាញនេះបានបន្តនិយាយអំពីមនុស្សដូចជាពួកគេជារុក្ខជាតិ ឬដើមឈើ។ ដូច្នេះការត្រូវបានដកពីឫស និងមែកទាំងអស់គឺត្រូវបានសម្លាប់ចោលទាំងស្រុង។ ការបកប្រែរបៀបផ្សេងទៀត: «គ្មានអ្វីនឹងត្រូវទុក» (សូមចូលទៅមើល: [[rc:///ta/man/translate/figs-merism]] and [[rc:///ta/man/translate/figs-metaphor]])

សម្រាប់អ្នកដែលកោតខ្លាចព្រះនាមរបស់យើង

ឃ្លាថា «ឈ្មោះយើង» នៅទីនេះតំណាងអោយព្រះអម្ចាស់ផ្ទាល់។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metonymy)

ព្រះ‌អាទិត្យ​នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​ស្លាបនៃការប្រោស​ឲ្យ​ជាផង

នេះអាចមានន័យថា ១) ព្រះអម្ចាស់ដែលតែងតែប្រព្រឹត្ដដោយសេចក្ដី​សុចរិត​ព្រះអម្ចាស់នឹងយាងមកប្រោសប្រជារាស្ត្ររបស់ព្រះអម្ចាស់នៅថ្ងៃនោះឬ ២) នៅថ្ងៃនោះព្រះអម្ចាស់នឹងសំដែងអោយមនុស្សសុចរិតឃើញហើយប្រោសពួកគេអោយបានជា។

ស្លាបនៃការប្រោស​ឲ្យ​ជា

អាចមានន័យថា ១) ទង្វើនៃការព្យាបាលមនុស្សម្នាក់ត្រូវបានគេនិយាយថា វាជាវត្ថុដែលព្រះអាទិត្យបានដឹកមនុស្សដោយចំអេង​ស្លាបឬ ២) ការព្យាបាលកើតឡើងនៅក្រោមចំអេង​ស្លាប នោះគឺនៅក្នុងសុវត្ថិភាពដែលព្រះអម្ចាស់បានប្រទានឲ្យប្រជាជន។ (សូមចូលទៅមើល: [[rc:///ta/man/translate/figs-abstractnouns]] and [[rc:///ta/man/translate/figs-metaphor]])

ស្លាប

វាជារឿងធម្មតានៅសម័យបុរាណនៅក្បែរខាងកើត ដើម្បីនិយាយពីព្រះអាទិត្យដូចជា វាមានចំអេង​ស្លាបដែលបានធ្វើចលនានៅលើមេឃ។ អាចមានន័យថា ១) កាំរស្មីដែលផ្តល់ពន្លឺព្រះអាទិត្យត្រូវបានគេនិយាយថាជាចំអេងស្លាបរបស់វាឬ ២) ចំអេងស្លាបត្រូវបានគេនិយាយថាអាចគ្របបាំងប្រជាជនរបស់ព្រះអម្ចាស់ដើម្បីផ្តល់សេចក្តីសុខ និងសុវត្ថិភាពដល់ពួកគេ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metaphor)

អ្នក​រាល់​គ្នា​នឹង​ចេញ​ទៅ លោត​កព្ឆោង​ដូច​ជា​កូន​គោដែល​​ចេញ​ពី​ក្រោល

ប្រជាជនរបស់ព្រះអម្ចាស់នៅទីនេះ ដែលបានប្រោសលោះ ត្រូវគេនិយាយដូចជាពួកគេយកគោឈ្មោល ដែលត្រូវបានគេដោះលែងពី​ក្រោល ដែលត្រូវគេអនុញ្ញាតអោយចេញទៅស៊ីស្មៅ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-simile)

​អ្នក​រាល់​គ្នា​នឹង​ជាន់​ឈ្លី​ពួកមនុស្ស​អាក្រក់ ដ្បិត​គេ​នឹង​ដូច​ជា​ផេះ​នៅ​ក្រោម​បាទ​ជើង

នៅទីនេះជ័យជំនះរបស់ប្រជាជនរបស់ព្រះអម្ចាស់ត្រូវបានគេនិយាយ ដូចជាកំពុងដើរលើសាកសព ដែលត្រូវបានដុតបំផ្លាញរបស់សត្រូវរបស់ពួកគេ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metaphor)

គេ​នឹង​ដូច​ជា​ផេះ​

សត្រូវរបស់ជនជាតិអ៊ីស្រាអែលត្រូវបានគេនិយាយថាត្រូវបានគេដុតទៅជាផេះ។ (សូមចូលទៅមើល 4:1)