km_tn/mal/02/17.md

3.4 KiB

​អ្នក​រាល់​គ្នា រំខាន​ដល់​​ព្រះ‌អម្ចាស់

ព្រះអម្ចាស់ បានពោលថា ឥរិយាបទរបស់មនុស្សអាចធ្វើឱ្យគាត់នឿយហត់ ប៉ុន្តែ ព្រះអម្ចាស់មិនអាចនឿយហត់ខាងកាយសម្បទា និងអារម្មណ៍បានទេ។ ខ្លឹមសារនេះ ប្រហែលជាមានន័យថាព្រះអម្ចាស់បានអាក់អន់ចិត្ត ឬហួសចិត្ត។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកបានអន់ចិត្តនឹងព្រះអម្ចាស់» (សូមចូលទៅមើល: rc://*/ta/man/translate/figs-metaphor)

ហេតុអ្វីបានជាយើង​បាន​រំខាន​ព្រះ‌អង្គដូចម្ដេច?

សំណួរនេះមានន័យថា ដើម្បីបដិសេធថាប្រជាជនមិនបានធ្វើអ្វីខុសទេ។ នេះអាចត្រូវបានបង្ហាញជាខ្លឹមសារ។ ការបកប្រែរបៀបផ្សេងទៀត: «យើងពិតជាមិនអស់សង្ឃឹមនឹងព្រះអម្ចាស់ទេ» ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-rquestion)

​ដោយ​​និយាយ​ថា

គំនិតពេញលេញនៅទីនេះគឺ «អ្នកបានធុញទ្រាន់នឹងព្រះអម្ចាស់ដោយនិយាយថា» ។ នេះគឺជាចម្លើយរបស់ព្យាការីចំពោះសំណួរវោហាស័ព្ទ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-explicit)

​នៅ​ចំពោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់

ឃ្លាថា «ព្រះនេត្ររបស់ព្រះអម្ចាស់» នៅទីនេះតំណាងអោយ «យោបល់របស់ព្រះអម្ចាស់»។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metaphor)

តើ​ព្រះអម្ចាស់នៃសេចក្ដី​យុត្តិ‌ធម៌នៅ​ឯ​ណា?

ពួកបូជាចារ្យបានសួរសំណួរនេះ ដើម្បីអះអាងថាព្រះអម្ចាស់មិនខ្វល់ថាមនុស្សប្រព្រឹត្តអំពើអាក្រក់ ឬមិនធ្វើ ឬថាគាត់មិនដែលដាក់ទោសមនុស្សអាក្រក់ឡើយ។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់ពិតជាមិនដាក់ទណ្ឌកម្មមនុស្សអាក្រក់ទេ!» (សូមចូលទៅមើល: rc://*/ta/man/translate/figs-rquestion)

​ព្រះអម្ចាស់នៃសេចក្ដី​យុត្តិ‌ធម៌

ព្រះអម្ចាស់ ជាអ្នកដែលដាក់ទោសមនុស្សទុច្ចរិត