km_tn/mal/01/08.md

6.5 KiB

ពេល​អ្នក​រាល់​ថ្វាយសត្វ​ខ្វាក់ សម្រាប់​យញ្ញ‌បូជា នេះ​មិន​មែនអាក្រក់​ទេ​ឬ?

នៅទីនេះព្រះអម្ចាស់កំពុងសួរសំណួរដើម្បីធ្វើខ្លឹមសារ។ ការវិនិច័្ឆយនេះជាការបន្ទោសដល់ប្រជាជន។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកដឹងយ៉ាងច្បាស់ថា វាអាក្រក់សម្រាប់អ្នកយកសត្វដែលខ្វាក់ យកមក​ធ្វើជា​យញ្ញ‌បូជា!» (សូមចូលទៅមើល: rc://*/ta/man/translate/figs-rquestion)

ពេល​អ្នក​រាល់ថ្វាយ​សត្វ​បាក់​ជើង និងសត្វ​មាន​ជំងឺ​ តើ​មិន​មែន​​អាក្រក់​ទេ​ឬ?

នៅទីនេះព្រះអម្ចាស់កំពុងសួរសំណួរដើម្បីធ្វើខ្លឹមសារ។ ការបកប្រែរបៀបផ្សេងទៀត: «ហើយអ្នកដឹងយ៉ាងច្បាស់ថា វាអាក្រក់សម្រាប់អ្នកយក​សត្វ​បាក់​ជើង ឬ​សត្វ​មាន​ជំងឺ​!» (សូមចូលទៅមើល: rc://*/ta/man/translate/figs-rquestion)

​បង្ហាញការ​នេះ​ទៅ​ជូនពួកមន្ត្រី

នេះជាបទបញ្ជារបស់ព្រះអម្ចាស់ ដើម្បីបង្ហាញពីគំនិតដែលមានលក្ខខណ្ឌ។ ការបកប្រែរបៀបផ្សេងទៀត: «ប្រសិនបើអ្នកបង្ហាញវាទៅពួកមន្ត្រីរបស់អ្នកវិញ»​ (សូមចូលទៅមើល: rc://*/ta/man/translate/figs-imperative)

តើ​គេនឹងទទួល​យកអ្នក ឬតើគេនឹងលើកមុខអ្នកឡើង​ទេ?

នៅទីនេះព្រះអម្ចាស់សួរសំណួរនេះ ដើម្បីការបន្ទោសដល់ប្រជាជន។ ការបកប្រែរបៀបផ្សេងទៀត: «ប្រសិនបើអ្នកធ្វើរឿងទាំងនោះ អ្នកដឹងថាពួកមន្ត្រីនឹងមិនទទួលយកពីអ្នកទេ។ គាត់នឹងមិនងើបមុខឡើងទេ» ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-rquestion)

នឹងលើកមុខអ្នកឡើង​ទេ

ការលើកមុខអ្នកណាម្នាក់ សំដៅទៅលើការព្រមទទួលយករបស់គាត់ដោយការពេញចិត្ត។ ការបកប្រែរបៀបផ្សេងទៀត: «គាត់នឹងព្រមទទួលយកពីអ្នកដោយការពេញចិត្ត «ឬ» តើគាត់នឹងយល់ព្រមជួយអ្នកទេ» (សូមចូលទៅមើល: rc://*/ta/man/translate/figs-idiom)

​បង្ហាញការ​នេះ

ផ្តល់ជាអំណាយដើម្បីបង្ហាញអំពីការគួរសម

ពេលនេះអ្នកបន្តទូល‌អង្វរ​រកព្រះភក្រ្តនៃព្រះ‌ជាម្ចាស់ ដែលព្រះអង្គ​សន្ដោសប្រណី​ដល់​យើង

ម៉ាឡាគី គឺលែងនិយាយរកព្រះអម្ចាស់ទៀតហើយ។ គាត់កំពុងតែនិយាយដោយផ្ទាល់ទៅកាន់ជនជាតិអ៊ីស្រាអែល។ គាត់កំពុងរិះគន់ពួកគេ ចំពោះការហ៊ានគិតថា ព្រះអម្ចាស់នឹងមានសេចក្តីមេត្តាករុណាដល់ពួកគេ។

បន្តទូល‌អង្វរ​រកព្រះភក្រ្តនៃព្រះ‌ជាម្ចាស់

ឃ្លាថា «ចំពោះមុខ» នៅទីនេះតំណាងឱ្យព្រះអម្ចាស់ ហើយក៏មានវត្តមានរបស់ព្រះអម្ចាស់ផងដែរ។ ការបកប្រែរបៀបផ្សេងទៀត: «ចូរទូល‌អង្វរ​ដល់ព្រះអម្ចាស់ នៅក្នុងព្រះវត្តមានទ្រង់» (សូមចូលទៅមើល: rc://*/ta/man/translate/figs-metonymy)

ជាមួយតង្វាយអាក្រក់ក្នុងដៃអ្នក តើព្រះអង្គនឹងលើកមុខអ្នកឡើងទេ?

នៅទីនេះព្រះអម្ចាស់កំពុងសួរសំណួរ ដើម្បីនឹងធ្វើខ្លឹមសារអំពីការស្តីបន្ទោស។ ការបកប្រែរបៀបផ្សេងទៀត: «ប្រសិនបើអ្នកផ្តល់ដង្វាយ ដែលមិនអាចទទួលយកបាន ព្រះអម្ចាស់ប្រាកដជាមិនលើកមុខអ្នកឡើយ»។ (សូមចូលទៅមើល: [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-idiom]])

ជាមួយតង្វាយអាក្រក់ក្នុងដៃអ្នក

ឃ្លាដ៏លំបាកនេះជាភាសាហេព្រើរ ដែលត្រូវបានបកស្រាយតាមវិធីផ្សេងៗគ្នាជាច្រើនដោយជំនាន់ទំនើប។

ក្នុងដៃអ្នក

ឃ្លាថា «ដៃ» នៅទីនេះតំណាងអោយប្រជាជននាំយកដង្វាយមកថ្វាយ។ ការបកប្រែរបៀបផ្សេងទៀត: «ថ្វាយតាមរយះអ្នករាល់គ្នា» (សូមចូលទៅមើល: rc://*/ta/man/translate/figs-metonymy)