km_tn/mal/01/01.md

6.6 KiB
Raw Permalink Blame History

សេចក្តីប្រកាសនៃព្រះបន្ទូលរបស់ព្រះអម្ចាស់ ទៅកាន់កូនចៅអុីស្រាអែល តាមរយះការសរសេរបស់លោកម៉ាឡាគី

នេះអាចត្រូវបានបង្ហាញជាខ្លឹមសារភ្ជាប់។ «នេះជាការប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ដល់ជនជាតិអុីស្រាអែលដោយដៃរបស់លោកម៉ាឡាគី»

ព្រះអម្ចាស់

នេះគឺជាព្រះនាមរបស់ព្រះជាម្ចាស់ ដែលព្រះអង្គ បានបង្ហាញដល់ប្រជារាស្រ្តរបស់ព្រះអង្គ នៅក្នុងព្រះគម្ពីរសញ្ញាចាស់។ សូមមើលការបកប្រែនៅទំព័រ វ៉េដ អំពីព្រះអម្ចាស់ ទាក់ទងនឹងរបៀបការបកប្រែអត្ថបទនេះ។

តាមរយះការសរសេរបស់លោកម៉ាឡាគី

ឃ្លាថា «ដៃ» នៅទីនេះតំណាងឱ្យការសម្ដែង ឬការធ្វើ។ ការបកប្រែរបៀបផ្សេងទៀត: «តាមរយៈកិច្ចការងាររបស់ម៉ាឡាគី» (សូមចូលទៅមើល: rc://*/ta/man/translate/figs-metonymy)

តើ​មាន​អ្វី​បញ្ជាក់​ថាព្រះអង្គ​ស្រឡាញ់​យើង​ខ្ញុំ?

សំណួរនេះបង្ហាញថា ប្រជារាស្រ្តមានការងឿងឆ្ងល់ ពីការពិតនៃអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល។ នេះអាចបង្ហាញជាខ្លឹមសារថា។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកមិនបានបង្ហាញថា អ្នកស្រឡាញ់យើងទេ» (សូមចូលទៅមើល: rc://*/ta/man/translate/figs-rquestion)

តើអេសាវមិនមែនជាបងប្រុសរបស់យ៉ាកុបទេឬអី?

សំណួរនេះ ជាការឆ្លើយតបរបស់ព្រះអម្ចាស់ ដែលរំលឹកដ៏ប្រជារាស្រ្តនៃប្រវត្ដិសាស្ដ្រប្រជាជាតិរបស់ពួកគេ ក៏អាចត្រូវបានបង្ហាញជាខ្លឹមសារភ្ជាប់។ ការបកប្រែរបៀបផ្សេងទៀត: «អ្នករាល់គ្នាដឹងថា អេសាវគឺជាបងប្រុសរបស់យ៉ាកុប» ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-rquestion)

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

«ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា»

តែយើង​ស្រឡាញ់​យ៉ាកុប​ជាង

ឃ្លាថា «សេចក្តីស្រឡាញ់» នៅទីនេះការបង្ហាញពីទំនាក់ទំនងនៃភាពស្មោះត្រង់រវាងព្រះអម្ចាស់ និងយ៉ាកុប ដែលក្នុងនោះជាកិច្ចព្រមព្រៀងរវាងពួកគេ។ នេះអាចធ្វើឱ្យយ៉ាងជាក់ច្បាស់។ ការបកប្រែរបៀបផ្សេងទៀត: «ដូចដែលអ្នកបានដឹងហើយ យើងមានកាតព្វកិច្ចផ្ទាល់ខ្លួនជាមួយនឹងកិច្ចព្រមព្រៀងដើម្បីស្រឡាញ់យ៉ាកុប» (សូមចូលទៅមើល: rc://*/ta/man/translate/figs-explicit)

តែយើង​ស្រឡាញ់​យ៉ាកុប​ជាង

ឈ្មោះនេះ «យ៉ាកុប» នៅទីនេះមិនត្រឹមតែសំដៅទៅលើយ៉ាកុបប៉ុណ្ណោះទេ ប់ុន្តែក៏សំដៅទៅលើកូនចៅទាំងអស់របស់គាត់ផងដែរ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metonymy)

យើងស្អប់​អេសាវ​វិញ

ឃ្លាថា «ស្អប់» នៅទីនេះបង្កប់ន័យថា គ្មា​នកិច្ចព្រមព្រៀងរវាងព្រះអម្ចាស់ និងអេសាវទេ។ ទោះយ៉ាងណា វាមិនមានន័យថា ព្រះអម្ចាស់បានប្រឆាំងនឹងអេសាវនោះដែរ។

យើងស្អប់​អេសាវ​វិញ

ឈ្មោះនេះ «អេសាវ» មិនត្រឹមតែសំដៅទៅលើអេសាវប៉ុណ្ណោះទេ គឺសំដៅទៅលើកូនចៅរបស់គាត់ទាំងអស់ផងដែរ។ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metonymy)

​ភ្នំ​នៅ​ទឹកដី​អេសាវ

នេះសំដៅទៅលើតំបន់ភ្នំអេដុម។

ហើយ​យើង​បាន​ធ្វើឲ្យកន្លែងពួកគេរស់នៅ សម្រាប់ឆ្កែព្រៃនៃវាលរហោស្ថាន

នៅក្នុងព្រះគម្ពីរសញ្ញាចាស់វត្តមាននៃសត្វព្រៃ ដូចជាសត្វចចកគឺជាការពិពណ៍នាជាញឹកញាប់នៃទឹកដីដែលត្រូវបានបោះបង់ចោលដោយប្រជាជន ដែលធ្លាប់រស់នៅទីនោះ។

​ធ្វើឲ្យកន្លែងពួកគេរស់នៅ

ឃ្លាថា «មត៌ក» នៅទីនេះតំណាងអោយតំបន់ដែលជាកូនចៅអេសាវជាជនជាតិអេដុមកាន់កាប់។​ (សូមចូលទៅមើល: rc://*/ta/man/translate/figs-metaphor)