km_tn/luk/24/38.md

2.2 KiB

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នាពិបាកចិត្តដូច្នេះ?

ព្រះយេស៊ូប្រើសំណួរដើម្បីសម្រាលទុក្ខពួកគេ។ "កុំភ័យខ្លាច"

ហេតុអ្វីបានជាអ្នក​រាល់​គ្នា​នៅ​សង្ស័យទៀត?

ព្រះយេស៊ូប្រើសំណួរ ដើម្បីស្ដីបន្ទោសពួកគេយ៉ាងស្រាល។ ព្រះយេស៊ូកំពុងប្រាប់ពួកគេ កុំឲ្យសង្ស័យថាទ្រង់នៅរស់។ ពាក្យថា“ ចិត្ត” សំដៅទៅលើការគិតរបស់ពួកគេ។ "កុំសង្ស័យនៅក្នុងគំនិតរបស់អ្នក!" ឬ "ឈប់សង្ស័យទៅ!"

ចូរ​ស្ទាបខ្ញុំ​មើល៍។ ដ្បិត ខ្មោច​គ្មាន​សាច់ គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ

ព្រះយេស៊ូសុំឲ្យពួកគេបញ្ជាក់ដោយការប៉ះថា​ ទ្រង់ថាមិនមែនជាខ្មោចទេ។ "ប៉ះខ្ញុំហើយមានអារម្មណ៍ថាខ្ញុំមានសាច់ និងឆ្អឹងដែលខ្មោចមិនមានទេ"

សាច់និង​ឆ្អឹង

នេះជារបៀបដែលសំដៅទៅលើរាងកាយ។

ព្រះហស្ដ និង​ព្រះបាទា​

ត្រូវបានគេយល់ថា ដៃនិងជើងរបស់ទ្រង់មានស្នាមដែកគោលពីឈើឆ្កាងរបស់ទ្រង់ ដែលនឹងបង្ហាញថាពិតជាព្រះយេស៊ូមែន។ អាចបញ្ចាក់ឲ្យច្បាស់ថា "ស្នាមរបួសនៅដៃនិងប្រអប់ជើងរបស់ទ្រង់"